បងស្រី សព សម្បត្តិ ចន្ទ័បញ្ញា ហៅ Djz Sem ស្នើឱ្យអ្នកសារព័ត៌មានមួយចំនួន កុំបង្ខូចកិត្តិយសប្អូនប្រុសគាត់

ភ្នំពេញ ៖ ស្ត្រីម្នាក់ ដែលជាបងស្រីជនរងគ្រោះស្លាប់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយ បានចេញមកការពារកិត្តិយសឱ្យប្អូនប្រុសរបស់ខ្លួន បើទោះជាប្អូនប្រុសស្លាប់ទៅហើយ ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ម្ចាស់គណនីដែលមានឈ្មោះ Chakriya Sambath បានសរសេរថា “ខ្ញុំលើកដៃសូមអង្វរបងប្អូន ជួយស៊ែរផង ដើម្បីអោយព័ត៌មានមិនពិតពីប្អូនខ្ញុំ វាបានជ្រះស្រលះ ឱ្យប្អូនខ្ញុំទៅកាន់សុខគតិភពផង ។ ប្អូនខ្ញុំឈ្មោះ សម្បត្តិ ចន្ទ័បញ្ញា ហៅ Djz Sem ដែលជាអ្នកនិពន្ធបទភ្លេង និងចម្រៀងសម្រាប់ស្រទាប់យុវវ័យ បានលាចាកលោក ដោយសារការធ្វេសប្រហែស ខលទូរសព្ទ័មកអ្នកផ្ទះក្នុងពេលបើកបរ មិនមែនបើកបរដោយភាពស្រវឹងដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ។ សូមមេត្តាអស់លោកអ្នកសារព័ត៌មានមួយចំនួន កុំបំផ្លើសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មេត្តាអាណិតដល់សពប្អូនខ្ញុំផង ព្រោះប្អូនខ្ញុំជាមនុស្សស្រលាញ់កិត្តិយសណាស់ សូមបងប្អូនមេត្តាជួយស៊ែរដើម្បីកិត្តិយសប្អូនខ្ញុំផង” ។

គួររម្លឹកថា យុវជនឈ្មោះ សម្បត្តិ ច័ន្ទបញ្ញា ដែលមានឈ្មោះហៅក្រៅថា Djz Sem បានស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង ១២ ថ្ងៃទី០៣ ខែមិថុនាកន្លងទៅនេះ ដោយឧបទ្ទវហេតុជិះម៉ូតូទៅបុកខឿនបណ្តាលឱ្យស្លាប់ភ្លាមៗនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

អ្នក​សិល្បៈ​រួម​ជាមួយ​អ្នកគាំទ្រ​ ជាពិសេស​មិត្ត​ៗយុវវ័យ​នោះ ​បាន​សម្តែង​ការ​សោក​ស្តាយ​នៅពេល​ដឹង​ថា​ អ្នក​និ​ពន្ធទំនុក​ភ្លេង​វ័យក្មេង​ Original Mix  ​បាន​ស្លាប់​ភ្លាម​ៗ​ក្នុង​ឧប​ទ្ទវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​លឿនបែបនេះ ។  ​ថ្មី​ៗ​នេះ​ ជនរងគ្រោះ ​ទើប​និពន្ធ​បទចម្រៀងដែល​មាន​ចំណងជើង​ថា «​កុំ​ស្តាយ​ពេល​បាត់បង់​ខ្ញុំ»​ ​ដោយស្តាប់​បទ​នេះ​ហើយ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក៏ដូចជា​មិត្តភក្តិ​របស់​លោក​ស្ទើរ​ស្រក់​ទឹកភ្នែក​គ្រប់គ្នា​ ​៕

អត្ថបទ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង