Facebook នៅតែ​ដំណើរការ​លើ​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​គ្រប់​ស៊េរី​ ​មិនថា​ ​ថ្មី​ ​ឬ​ចាស់​

បរទេស​៖​ ​មិនថា​ស្មា​ត​ហ្វូ​នដែល​អ្នក​កំពុង​ប្រើប្រាស់​ ​ឬ​ស្មា​ត​ហ្វូ​នដែ​លក្រុ​មហ៊ុន​ ​Huawei​ ​គ្រោង​ចេញ​លក់​នៅពេលអនាគត​ក្ដី​ ​អ្នកប្រើ​ប្រាស់​ស្មា​ត​ហ្វូ​នរ​បស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​ ​នៅតែ​ទទួល​បាន​កម្មវិធី​ ​Facebook​ ​ដែលគេ​អាច​ទាញ​យក​បាន​ពី​ ​Play​ ​Store​ ​។​

​យោង​តាម​ប្រភព​សារព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន​ ​The​ ​Verge​ ​និង​ ​Reuters​ ​បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ថា​ ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ ​Huawei​ ​នឹង​មិន​មានការ​ដំឡើង​មក​ស្រាប់​ ​(​Pre​-​install​)​ ​កម្មវិធី​ ​Facebook​ ​ទេ​ ​ក៏ប៉ុន្តែ​ ​ក្រោយ​បើក​យកចេញ​ពី​ប្រអប់​ ​អ្នកប្រើ​ប្រាស់​នៅតែ​អាច​ទាញ​យក​ ​(​Download​)​ ​កម្មវិធី​ ​Facebook​ ​ពី​ក្នុង​ ​Play​ ​Store​ ​ហើយនិង​ទទួល​បាន​កំណែ​ ​Update​ ​ជា​ធម្មតា​។​ ​ចំពោះ​ស្មា​ត​ហ្វូ​នដែ​លកំ​ពុង​ប្រើប្រាស់​បច្ចុប្បន្ន​ ​ក៏​នៅតែ​ទទួល​បាន​កំណែ​ ​Update​ ​សម្រាប់​កម្មវិធី​ ​Facebook​ ​ដែរ​។​

​ដោយឡែក​ ​សារ​ព័ត​មាន​ក្នុង​ស្រុក​មួយចំនួន​តូច​ ​បាន​ចុះផ្សាយ​ថា​ ​Facebook​ ​ឈប់​ឱ្យ​ដំឡើង​កម្មវិធី​របស់​ខ្លួន​លើ​ទូរសព្ទ​ ​Huawei​ ​ហើយ​ ​ដែល​នេះ​ជា​ការ​ចុះផ្សាយ​ផ្ទុយ​ស្រឡះ​ពី​ខ្លឹមសារ​ដើម​របស់​សេចក្ដីប្រកាស​របស់​ ​Facebook​ ​ក៏ដូចជា​ ​ការ​ចុះផ្សាយ​របស់​សារព័ត៌​មាន​ធំៗ​ ​នៅ​លើ​ពិភពលោក​៕​

​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

Loading...
អត្ថបទទាក់ទង