ទិវា​កាកបាទក្រហម​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​ប្រមូល​ថវិកា​បាន​ជាង​ ​៥០ម៉ឺន​ដុល្លារ​អាមេរិក

​ត្បូងឃ្មុំ​ ​៖​ ​នាសា​លា​ខេត្ត​ត្បូងឃ្មុំ​ ​នៅ​ថ្ងៃទី២៥​ ​ខែឧសភា​ ​នេះ​ ​មាន​រៀបចំ​អបអរសាទរ​ខួប​លើក​ទី១៥៦​ ​ទិវា​ពិភពលោក​កាកបាទក្រហម​ ​និង​អឌ្ឍចន្ទ​ក្រហម​ ​ក្រោម​ប្រធានបទ​ ​ខ្ញុំ​ស្រលាញ់​កាកបាទក្រហម​កម្ពុជា​ ​ក្រោម​វត្តមាន​លោក​ឧបនាយក​រដ្ឋមន្រ្តី​ ​ជា​ ​សុ​ផា​រ៉ា​ ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​។​​តាមរយៈ​ទិវា​នេះ​ ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ ​ជា​ ​សុ​ផា​រ៉ា​ ​បាន​កៀងគរ​សប្បុរសជន​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​ ​ដោយ​ប្រមូល​បាន​ថវិកា​សរុប​ ​៥០ម៉ឺន​ដុល្លារ​អាមេរិក​ ​។​

​ក្នុង​ឱកាស​នោះ​ ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ ​ជា​ ​សុ​ផា​រ៉ា​ ​បាន​ថ្លែង​ថា​ ​ការ​ជួបជុំគ្នា​នេះ​ជា​ឱកាស​ដ៏​ល្អ​ប្រសើរ​ ​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ​កំពុង​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​គោលនយោបាយ​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤របស់​ខ្លួន​ ​និង​មាន​សកម្មភាព​ជាប្រក្រតី​ ​សម្រាប់​ឆ្ពោះទៅ​រក​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ស្ថេរ​ភាព​នយោបាយ​ ​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ​។​ ​

​ជាមួយគ្នា​នេះ​ ​លោក​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​បាន​ចាត់ទុក​ការ​ជួបជុំគ្នា​នា​ពេលនេះ​ថា​ ​ជា​ការ​រម្លឹក​នូវ​ស្នាដៃ​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ​ឡើងវិញ​ ​ក៏ដូចជា​ការពង្រីក​នូវ​ចលនា​សាមគ្គីភាព​ ​ក្នុង​ការ​ជួយ​សង្រ្គោះ​ ​។​ ​វា​ជា​ទិវា​នៃ​ការចែក​រំលែក​ទ្រព្យធន​របស់​ខ្លួន​ដែល​បាន​ខិតខំ​បំពេញ​ការ​ងារ​ផ្សេង​ៗ​ ​ហើយដែល​ការចែក​រំលែក​នេះ​ ​ក្លាយជា​វប្បធម៌​ដ៏​ទូលំទូលាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​ធ្វើអោយ​គ្រប់​សាខា​កាកបាទក្រហម​កម្ពុជា​នៅ​គ្រប់​រាជធានី​ ​ខេត្ត​ ​កាន់តែ​មាន​សកម្មភាព​យ៉ាង​ល្អ​ប្រសើរ​ ​៕​

អត្ថបទ​ ​គន្ធ​ ​តារា​វិ​ឆ័យ​

You can share this !

Loading...
អត្ថបទទាក់ទង