តោះ​មក​ស្គាល់​មហាសេដ្ឋី​ ​ដែល​ជាគូ​ប្រជែង​ដ៏​ខ្លាំង​របស់​លោក​ ​ប្រា​យុទ្ធ​ ​ក្នុង​ការបោះឆ្នោត​ថៃ​

​ប្រទេស​ថៃ​ ​៖​ ​លោក​ ​Thanathorn​ ​Juangroongruangkit​ ​ដែល​ជា​មេដឹកនាំ​គណបក្ស​ ​Future​ ​Forward​ ​Party​ ​(​គណបក្ស​អនាគត​ទៅមុខ​)​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​គូប្រជែង​ដ៏​ខ្លាំង​មួយ​រូប​របស់​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អ៊ូ​ចា​ ​នៃ​គណបក្ស​ ​Palang​ ​Prachrat​ ​សម្រាប់​ការបោះឆ្នោត​ថៃ​ ​ដែល​បាន​ ​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី២៤​ ​ខែ​ ​មីនា​ ​ឆ្នាំ​ ​២០១៩​ ​កន្លងទៅ​។​
​មហាសេដ្ឋី​ ​មក​ពី​ក្រុមហ៊ុន​ផលិត​គ្រឿង​បង្គំ​យានយន្ត​ធំ​បំផុត​នៅ​ថៃ​ ​Thai​ ​Summit​ ​Group​ ​រូប​នេះ​ ​ជា​សហ​ស្ថាបនិក​ ​គណបក្ស​ ​Future​ ​Forward​ ​Party​ ​ដែល​បង្កើត​ឡើង​កាលពី​ខែមីនា​ ​ឆ្នាំ​ ​២០១៨​ ​និង​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​គណបក្ស​ ​ក្នុង​ខែ​ ​ឧសភា​ ​។


​លោក​ ​Thanathorn​ ​ដែល​មាន​វ័យ៤០ឆ្នាំ​ ​អាច​នឹង​ក្រសោប​ការ​គាំទ្រ​ពីសំណាក់​ប្រជាជន​ថៃ​ ​ជាពិសេស​ ​យុវជន​ ​ដែល​ទើបតែ​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជាង​ ​៧​ ​លាន​នាក់​ ​ឬ​ ​ស្មើនឹង​ចំនួន​ ​ប្រជាជន​ក្រុង​ហុងកុង​ ​។​ ​ពួកគេ​ ​មិន​ពេញចិត្ត​នឹង​ជម្លោះ​អូស​បន្លាយ​រវាង​ក្រុម​អាវ​ក្រហម​ ​និង​ ​ក្រុម​អាវ​លឿង​ ​ក្នុង​ឆាកនយោបាយ​ប្រទេស​ថៃ​។​ ​ក្នុង​យុទ្ធនាការ​ ​ស្វែងរក​សំឡេងឆ្នោត​ ​នៅ​ក្រុង​ ​បាងកក​ ​នា​ពេល​កន្លងទៅ​ ​លោក​ ​Thanathorn​ ​បាន​ទាក់ទាញ​អ្នកគាំទ្រ​ជាច្រើន​ ​ខណៈ​ ​នា​រីៗ​ ​បាន​ចោមរោម​ ​និង​សុំ​ថត​សែល​ហ្វី​ជាមួយ​លោក​ ​ព្រមទាំង​ចាត់ទុក​លោក​ប្រៀប​ដូចជា​ ​ឪពុក​ ​ម្នាក់​ដូច្នោះ​ដែរ​ ​។​ ​គេ​សង្កេតឃើញ​ ​Hashtag​ ​ដែល​ពេញនិយម​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​ ​សង្គម​ ​ដូចជា​ ​#​fahlovesdaddy​ ​និង​ ​#​savethanathorn​ ​។​
​យ៉ាងណាមិញ​ ​ប្រធាន​បក្ស​ ​Future​ ​Forward​ ​Party​ ​បាន​ជាប់ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចែកចាយ​ ​ព័ត៌មាន​ក្លែងក្លាយ​ ​ជុំវិញ​រដ្ឋាភិបាល​យោធា​របស់​លោក​ ​ប្រា​យុទ្ធ​ ​និង​សំណុំរឿង​ ​ដែល​ចោទប្រកាន់​ថា​ ​លោក​ ​បាន​ផ្ដល់​ព័ត៌មាន​មិន​ពិត​របស់​ខ្លួន​ ​នៅ​លើ​វេ​ប​សាយ​របស់​គណបក្ស​ ​លោក​ ​នៅមុន​ការបោះឆ្នោត​ ​។​
​លោក​ ​Thanathorn​ ​ដែល​បញ្ចប់​ការសិក្សា​ពី​សកលវិទ្យាល័យ​ ​Stern​ ​School​ ​of​ ​Business​ ​នៅ​ ​ក្រុង​ញ៉ូ​យ៉​ក​ ​លោក​ទទួល​ ​បាន​ជោគជ័យ​ក្នុង​ការកាត់បន្ថយ​គម្លាត​ ​នៃ​ប្រាក់ចំណូល​ក្នុង​ប្រទេស​ ​ថៃ​ ​។​ ​សារព័ត៌មាន​ ​ក្នុង​ស្រុក​បាន​ហៅ​ ​លោក​ ​ថា​ ​"​មហាសេដ្ឋី​ ​កសិករ​ ​"​។​ ​ក្រោយពី​ការបង្កើត​ ​គណបក្ស​ ​កាលពី​ឆ្នាំមុន​ ​លោក​ ​ថ្លែង​ថា​ ​គាត់​ ​ចាប់ផ្ដើម​ពី​ ​១ភាគរយ​ ​តែ​តំណាង​ឲ្យ​កសិករ​ ​៩៩ភាគរយ​ ​។​


​លោក​ ​Thanathorn​ ​បាន​កើត​ក្នុង​ត្រកូល​អ្នកក្រុង​ ​បាងកក​ ​ដែល​ជា​កូន​ ​ទី២​ ​ក្នុង​គ្រួសារ​ ​ដែល​ ​មាន​បងប្អូន​ ​៥​ ​នាក់​ ​។​ ​លោក​ ​បាន​ស្នង​តំណែង​ជា​ប្រធាន​ ​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Thai​ ​Summit​ ​Group​ ​ពី​ឪពុក​ ​ឈ្មោះ​ ​Pattana​ ​Juangroongruangkit​ ​ដែល​ទទួលមរណភាព​ ​កាលពី​ ​ឆ្នាំ២០០២​ ​។​ ​ក្រោយពី​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ ​លោក​ ​បាន​លាលែង​ពី​តំណែង​នេះ​ ​។​ ​លោក​ ​បាន​រៀបការ​ជាមួយ​លោកស្រី​ ​Rawiphan​ ​ដោយមាន​កូន​ ​៤នាក់​។​
​លោក​ ​Thanathorn​ ​ដែល​ធ្លាប់​ជា​អ្នកគាំទ្រ​ត្រកូល​ ​ស៊ី​ណា​វ៉ា​ត្រា​ ​បាន​ ​មានប្រសាសន៍​ថា​ ​គោលនយោបាយ​របស់​គណបក្ស​ ​លោក​ ​គឺ​ ​ខុសពី​គណបក្ស​របស់​ត្រកូល​ ​ស៊ី​ណា​វ៉ា​ត្រា​ ​បើ​ទោះបីជា​ ​អ្នកវិភាគ​មួយចំនួន​ ​បាន​លើកឡើង​ ​ថា​ ​គណបក្ស​របស់​លោក​ ​Thanathorn​ ​អាច​នឹង​ចូលរួម​ ​ជាមួយ​រដ្ឋាភិបាល​ចម្រុះ​របស់​គណបក្ស​ ​ភឿ​ថៃ​ ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ ​លោក​ ​ថា​ក់​ស៊ីន​ ​ស៊ី​ណា​វ៉ា​ត្រា​ ​ ​ក៏ដោយ​ ​។​
​សូម​រំឭក​ថា​ ​ការ​ប៉ះទង្គិច​រវាង​ក្រុម​អាវ​ក្រហម​ ​ដែល​គាំទ្រ​លោក​ ​ថា​ក់​ស៊ីន​ ​និង​យោធា​ថៃ​ ​នៅ​ ​ក្រុង​បាងកក​ ​កាលពី​ឆ្នាំ​ ​២០១០​ ​បាន​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ជិត​ ​១០០​ ​នាក់​។​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ ​នេះ​ ​រូបថត​ ​លោក​ ​Thanathorn​ ​ដែល​ធ្លាប់​ចូលរួម​ជាមួយ​ចលនា​ក្រុម​អាវ​ក្រហម​ ​ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ​ដើម្បី​ទម្លាក់​ប្រជាប្រិយ​ភាព​របស់​លោក​។​


​គិត​ត្រឹម​ ​ល្ងាច​ថ្ងៃ​ចន្ទ​ ​ទី២៥​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​លទ្ធផល​មិនទាន់​ផ្លូវការ​ ​នៃ​ការបោះឆ្នោត​ថៃ​ ​បង្ហាញ​ ​ថា​ ​គណបក្ស​ ​ភឿ​ថៃ​ ​ទទួល​ ​បាន​ ​១៣៧​ ​អាសនៈ​,​ ​គណបក្ស​ ​Palang​ ​Pracharath​ ​ទទួល​បាន​ ​១១៧​ ​អាសនៈ​ ​និង​ ​គណបក្ស​ ​Future​ ​Forward​ ​Party​ ​បាន​ ​៨០​ ​អាសនៈ​ ​ក្នុង​ ​ចំណោម​ ​អាសនៈ​ ​សរុប​ ​៥០០​ ​អាសនៈ​ ​។​ ​បក្ស​ ​ភឿ​ថៃ​ ​ត្រូវការ​ ​អាសនៈ​ពី​គណ​បក្ស​ផ្សេង​ៗ​ ​ដើម្បី​រក​ឲ្យបាន​ ​ចំនួន​ ​២៥១​ ​សំឡេង​ ​ទើប​មាន​សិទ្ធិ​ជ្រើសរើស​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ ​៕​

You can share this !

អត្ថបទទាក់ទង