តោះ​មក​ដឹងពី​រឿងរ៉ាវ​នៃ​ព្រះចៅអធិរាជ​ថ្មី​របស់​ជប៉ុន​ ​និង​ការ​តស៊ូ​របស់​ទ្រង់​ក្នុង​ស្នេហា​

​ជប៉ុន​ ​÷​ ​រជ្ជទាយាទ​ ​ណា​រូ​ហ៊ី​តូ​ ​(​Naruhito​)​ ​ឡើង​គ្រងរាជ្យ​ជា​ព្រះចៅអធិរាជ​ថ្មី​នៃ​ប្រទេស​ជប៉ុន​ ​នៅ​ថ្ងៃទី១​ ​ខែឧសភា​នេះ​ ​បន្ទាប់ពី​ព្រះចៅអធិរាជ​ ​អា​គី​ហ៊ី​តូ​ ​(​Akihito​)​ ​បាន​ដាក់រាជ្យ​សម្បត្តិ​ ​កាលពី​ថ្ងៃទី៣០​ ​ខែមេសា​ ​ឆ្នាំ២០១៩កន្លងទៅ​ ​ដែល​ជា​ការដាក់រាជ្យ​លើកដំបូង​របស់​ព្រះចៅអធិរាជ​ជប៉ុន​ ​ក្នុងរយៈពេល​ ​២សតវត្សរ៍​។​ ​

ខាងក្រោម​នេះ​ ​ជា​ជីវប្រវត្តិ​ ​ការសិក្សា​ ​និង​ជីវិត​ស្នេហា​របស់​ព្រះចៅអធិរាជ​ជប៉ុន​ ​ណា​រូ​ហ៊ី​តូ​ ​ដែល​អ្នក​គួរតែ​ដឹង​៖​

​-​ព្រះអង្គ​ទ្រង់​ ​បាន​ប្រសូត​នៅ​ទីក្រុង​តូក្យូ​ ​ប្រទេស​ជប៉ុន​ ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ១៩៦០​ ​ដែល​ត្រូវជា​បុត្រា​ច្បង​របស់​អតីត​ព្រះចៅអធិរាជ​ ​អា​គី​ហ៊ី​តូ​ ​និង​ព្រះរាជ​មហេសី​ ​Michiko​ ​។​
​-​ទ្រង់​ ​បាន​ធំធាត់​នៅ​ទីក្រុង​តូក្យូ​ ​និង​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ​ជំ​នា​ញប្រ​វិត្ត​សាស្ត្រ​ ​នៅ​សាកល​វិទ្យាល័យ​ឯកជន​ ​Gakushuin​ ​នៅ​ ​ព្រះជន្មាយុ​ ​២២ឆ្នាំ​។​ ​មួយឆ្នាំ​ក្រោយមក​ ​ទ្រង់​ ​បាន​យាង​ទៅ​ចក្រភព​អង់គ្លេស​ ​ដើម្បី​ចូល​សិក្សា​នៅ​សាកល​វិទ្យាល័យ​ ​Oxford​ ​ជំនាញ​ ​ប្រវត្តិសាស្ត្រ​នៃ​ការ​ដឹកជញ្ជូន​នៅ​ទន្លេ​ ​Thames​ ​រយៈពេល​ ​២ឆ្នាំ​។​ ​ទន្ទឹម​នេះ​ ​ទ្រង់​ ​ក៏បាន​ចងក្រង​ជា​សៀវភៅ​មួយ​ក្បាល​ ​ដែល​មាន​ចំណងជើង​ថា​ ​"​The​ ​Thames​ ​and​ ​I​:​ ​A​ ​Memoir​ ​of​ ​Two​ ​Years​ ​at​ ​Oxford​”​ ​ដោយ​រៀបរាប់​ពី​ការរស់នៅ​ ​និង​ជីវិត​របស់​ទ្រង់​ ​នៅ​ទ្វីបអឺរ៉ុប​ ​ដែល​ទ្រង់​ចាត់ទុកជា​ពេលវេលា​ដ៏​រីករាយ​បំផុត​របស់​ព្រះអង្គ​។​


​-​ទ្រង់​ ​បាន​យាង​ត្រឡប់​មកកាន់​ទីក្រុង​តូក្យូ​វិញ​ ​ហើយ​បាន​បន្ត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​នៅ​សាកល​វិទ្យាល័យ​ ​Gakushuin​ ​ដដែល​។​ ​គ្រានោះ​ ​ទ្រង់​បាន​ជួប​ជាមួយ​មន្ត្រី​ការទូត​ម្នាក់​ ​គឺ​លោកស្រី​ ​ម៉ា​សា​កូ​ ​អូ​វ៉ា​ដា​ ​(​Masako​ ​Owada​)​ ​ដែល​ធ្លាប់​សិក្សា​នៅ​ ​Oxford​ ​និង​សាកល​វិទ្យាល័យ​ ​Harvard​ ​នៅក្នុង​ពិធីជប់លៀង​មួយ​សម្រាប់​ព្រះនាង​របស់​ប្រទេស​អេស្ប៉ាញ​មួយ​អង្គ​ ​កាលពី​ឆ្នាំ១៩៨៦​។​ ​ពី​ពេលនោះ​មក​ ​ព្រះអង្គ​ម្ចាស់​ ​ណា​រូ​ហ៊ី​តូ​ ​បាន​តាម​មន្ត្រី​ការទូត​រូប​នេះ​ជាប់​ ​បើ​ទោះបីជា​ត្រូវ​បាន​បដិសេធ​សំណើសុំ​រៀបអភិសេក​ ​ចំនួន​ ​២លើកក្ដី​។​ ​លោកស្រី​ ​ម៉ា​សា​កូ​ ​អូ​វ៉ា​ដា​ ​គ្មាន​បំណង​បោះបង់​អាជីព​របស់​ខ្លួន​នោះ​ទេ​។​ ​ក៏ប៉ុន្តែ​ដោយ​ការ​មានះ​ ​មិន​ចុះចាញ់​របស់​ព្រះអង្គ​ម្ចាស់​ ​ណា​រូ​ហ៊ី​តូ​ ​លោកស្រី​ក៏​យល់ព្រម​រៀបអភិសេក​ជាមួយ​ព្រះអង្គ​ ​នៅ​ខែធ្នូ​ ​ឆ្នាំ១៩៩២​ ​ហើយ​ពិធី​រៀបអភិសេក​ ​បាន​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​បន្ទាប់​។​


​-​ចំណង​អាពាហ៍​ពិពាហ៍​មួយ​នេះ​ ​បាន​ដាក់​សម្ពាធ​ទៅលើ​ ​ម៉ា​សា​កូ​ ​អូ​វ៉ា​ដា​ ​ដោយ​ទ្រង់​ ​ត្រូវ​ព្យាយាម​ឱ្យ​មាន​ព្រះរាជបុត្រា​ ​ដើម្បី​ស្នងរាជ្យ​ពី​ព្រះបិតា​។​ ​បញ្ហា​នេះ​ ​ធ្វើ​ឱ្យ​ ​ម៉ា​សា​កូ​ ​រលូតកូន​ ​ហើយ​សារព័ត៌មាន​នានា​ ​ត្រូវ​បាន​បន្ទោស​ពី​ការ​ចុះផ្សាយ​ ​ទាក់ទង​នឹង​ការ​មានគភ៌​របស់​ទ្រង់​។​ ​ក្រោយ​ហេតុការណ៍​នេះ​ ​ទ្រង់​មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ​ ​អស់​ជាច្រើន​ខែ​ ​ហើយ​មួយ​រយៈ​ក្រោយមក​ ​ទ្រង់​បាន​បង្ហាញខ្លួន​ជាថ្មី​ ​ដោយ​ប្រកាស​ជា​សាធារណៈ​ថា​ ​ទ្រង់​មាន​ជំងឺ​បាក់ទឹកចិត្ត​ ​(​Depression​)​ ​។​ ​យ៉ាងណាមិញ​ ​ក្នុង​ឆ្នាំ២០០១​ ​ទ្រង់​បាន​មានគភ៌​ជា​លើក​ទីពីរ​ ​ដោយ​ប្រសូត​បាន​បុត្រី​ ​អាយ​កូ​ ​(​Aiko​)​ ​។​ ​ដោយសារ​ជា​បុត្រី​ ​ដូច្នេះ​ ​អាយ​កូ​ ​មិន​អាច​ស្នងរាជ្យ​បាន​ឡើយ​ ​តែ​អ្វី​ៗ​បាន​ប្រសើរ​វិញ​ ​បន្ទាប់ពី​ព្រះអនុជ​បង្កើត​របស់​ព្រះអង្គ​ម្ចាស់​ ​ណា​រូ​ហ៊ី​តូ​ ​គឺ​ព្រះអង្គ​ម្ចាស់​ ​ហ៊្វូ​មី​ហ៊ី​តូ​ ​(​Fumihito​)​ ​ប្រកាស​ថា​ ​ទ្រង់​ ​និង​ព្រះនាង​ ​គី​កូ​ ​(​Kiko​)​ ​មានដំណឹង​ល្អ​ ​ដោយ​ព្រះនាង​មានគភ៌​ ​ដែល​ជា​បុត្រា​ ​ហ៊ី​សា​ហ៊ី​តូ​ ​(​Hisahito​)​។​

​-​ព្រះចៅអធិរាជ​ ​ណា​រ៉ូ​ហ៊ី​តូ​ ​ធ្លាប់​លើក​ពី​បញ្ហា​បរិស្ថាន​ ​ជាពិសេស​បញ្ហា​ទឹក​ស្អាត​ ​នៅក្នុង​បណ្ដា​ប្រទេស​នានា​។​ ​កាលពី​ឆ្នាំ២០១៧​ ​ទ្រង់​លើកឡើង​ថា​ ​ព្រះចៅអធិរាជ​ ​គួរតែ​ ​"​នៅ​ជិតបង្កើយ​ជាមួយ​ប្រជាជន​ ​និង​ចែករំលែក​នូវ​អំណរ​ ​និង​ទុក្ខ​លំបាក​ជាមួយ​ពួកគេ​"​៕​


​ប្រភព​៖​ ​This​ ​Is​ ​Insider​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្​ឌ​លាភ​

You can share this !

អត្ថបទទាក់ទង