ដំណឹងល្អ​!​ ​វិទ្យាសាស្រ្ត​រក​ឃើញ​វិធី​បង្ក​កំណើត​ថ្មី​ ​ខ្សោយ​មេជី​វិត​ក៏អាច​មានកូន​បាន​

បរទេស ៖ ដំណឹង​ល្អសម្រាប់​គ្នា​យើង​កំពុង​ចង់​បាន​កូន តែ​ប្រឹង​យ៉ាង​ណា​ក៏​គ្មាន ព្រោះ​អ្នក​វិទ្សាសាស្ត្រ​រក​ឃើញ​វិធី​បង្ក​កំណើត​ថ្មី មិនមែន​​បង្ក​កំណើត​តាម​ធម្មជាតិ​ ឬ​​បង្ក​កំណើត​​ខាង​ក្រៅ​ដោយ​ការ​ចាក់​បញ្ចូល​មេ​ជីវិត​​​ញី​ឈ្មោល​នោះទេ ។ គ្មាន​មេជីវិត ក៏អាច​មាន​កូន​នឹង​គេដែរ ដោយ​ការ​ស្រាវ​ជ្រាវ​ថ្មី ​រក​ឃើញ​ពី​វិធី​បង្ក​កំណើត​​ដោយ​មិន​បាច់​ពឹង​លើ​មេ​ជីវិត ។

បើតាម www.hellokrupet.com ក្រុម​អ្នក​​​ស្រាវជ្រាវ​​មក​ពី​​សាកលវិទ្យាល័យ​ Hebrew ប្រទេស​អ៊ីស្រាអ៊ែល ​រក​ឃើញ​វិធី​បម្លែង​កោសិកា​​ស្បែក​​ ទៅ​ជា​កោសិកា​​អំប្រ៊ីយ៉ុង​​ (ទារក​​​ក្នុង​ស្បូន​ចាប់​ពី​ការ​ក​ជា​ស៊ុត ​​រហូត​ដល់​បី​ខែ​) ដែល​អាច​​លូត​លាស់​ក​កើត​ក្លាយ​​ជា​អំប្រ៊ីយ៉ុង​ពេញ​លេញ​។ ការ​សិក្សា​​ខាង​លើ​​នេះ​ បាន​ពិសោធន៍​​ទៅ​លើ​​ហ្សែន​​​កណ្តុរ​ ៥​ប្រភេទ​​ ដែល​បម្លែង​ពី​កោសិកា​​ស្បែក​​សត្វ​កណ្តុរ​​ រហូត​បង្កើត​បាន​ជា​អំប្រ៊ីយ៉ុង​​​ក្នុង​រយៈ​ពេល​មួយ​ខែ​ ។

នៅ​ដំណាក់​កាល​ដំបូង​ ក្រុម​អ្នក​វេជ្ជសាស្រ្ត បាន​ធ្វើ​ការ​ជម្រុះ​កោសិកា​ភ្ជាប់​​ បន្ទាប់​មក​​ប្រើ​បច្ចេក​ទេស​ជួយ​​វិវត្តកោសិកា​ទាំង​នោះ​ឱ្យ​ទទួល​បាន​អត្តសញ្ញាណ​ថ្មី​មួយ​​ពី​កោសិកា​ដើម​​ និង​​កកើត​​ក្លាយ​ជា​អំប្រ៊ីយ៉ុង​ ។

ក្រោយ​ការ​រក​ឃើញវិធីសាស្ត្រ​ថ្មី​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​អ៊ីស្រាអ៊ែល​ ក៏​និយាយ​ក្នុង​ន័យ​កំប្លែង​ដែរ​ថា នៅថ្ងៃអនាគត​ទៅ​ វេជ្ជសាស្រ្ត​អាច​បង្កើត​កូន​មនុស្ស​បាន ​ដោយ​មិន​ចាំ​បាច់​​ប៉ា​ម៉ាក់​ៗ​ហត់​​នោះ​ទេ ។

សម្រាប់​របក​គំហើញ​​ថ្មី​នេះ បាន​ទទួល​​ការ​អបអរ​សាទរ​​ខ្លាំង ដោយ​រំពឹង​ថា​ នៅថ្ងៃ​អនាគត វិស័យ​វេជ្ជសាស្ត្រទំនើប និងជួយ​ដោះ​ស្រាយ​វិបត្តិ​គ្មានកូន​សម្រាប់​មនុស្ស​គ្រប់​គ្នា​ជុំវិញ​ពិភពលោក៕

 

You can share this !

អត្ថបទទាក់ទង