ដឹងគ្រោះថ្នាក់ទាំងនេះហើយ អ្នកនឹងលែងហ៊ាននិយាយទូរស័ព្ទយូរទៀតហើយ! ក្នុងនោះបុរសអាចអត់កូនប្រើ!

ថ្ងៃនេះ យើង សូមលើកបង្ហាញគ្រោះថ្នាក់ដែលលោកអ្នកអាចប្រឈមមុខពីការប្រើប្រាស់ទូរស័ព្ទប្រចាំថ្ងៃ។ ទូរស័ព្ទអាចចាត់ទុកជាវត្ថុដែលមានការប្រើប្រាស់ច្រើនបំផុតមួយក្នុងលោក។ ក្នុងនោះប្រជាជនប្រមាណ ៨០% នៅលើពិភពលោកមានទូរស័ព្ទប្រើយ៉ាងហោចណាស់ម្នាក់មួយគ្រឿង ហើយឧស្សាកម្មផលិតទូរស័ព្ទជាឧស្សាហកម្មដែលមានការលូតលាស់លឿនជាងគេបំផុត។

បើទោះជាយើងរស់នៅដោយមិនអាចខ្វះទូរស័ព្ទបានក៏ដោយយើងមិនគួរចំណាយពេលនិយាយទូរស័ព្ទរយៈពេលយូរលើសពីមួយម៉ោងទៅរាប់ម៉ោងព្រោះវាអាចប៉ះពាល់ដល់សុខភាពរាងកាយយើងបាន។
ការសិក្សាជាច្រើនបានរកឃើញថាបុរសដែលចំណាយពេលច្រើននិយាយទូរស័ព្ទអាចប្រឈមនឹងការខូចកោសិកា និង DNA មេជីវិតឈ្មោលដោយសារ រលកសញ្ញាវិទ្យុសកម្មរបស់ទូរស័ព្ទ ដែលអាចប៉ះពាល់លទ្ធភាពនៃការមានកូន ។

មិនត្រឹមតែប៉ុណ្ណោះរលកសញ្ញាវិទ្យុសកម្មរបស់ទូរស័ព្ទ ក៏អាចបង្កឱ្យកើតស្ត្រេស ធ្វើឱ្យខួរក្បាលស្ពឹកស្រពន់រកគិតអ្វីក៏មិនជ្រះស្រឡះផងដែរ។ យើងក៏គួរយកចិត្តទុកដាក់និងប្រុងប្រយ័ត្ននៅពេលប្រើវាដោយសារវាអាចបង្ករជាអាការៈឈឺក្បាល គេងមិនលក់ វង្វេងវង្វាន់ ហើយការកាន់ទូរស័ព្ទដៃក៏មិខុសអីពីការប៉ះបាក់តេរីមេរោគជាច្រើនផងដែរ។ ដូចនេះគួរកាត់បន្ថយពេលប្រើប្រាស់វា និងលាងសម្អាតដៃក្រោយពេលប្រើប្រាស់៕

You can share this !

អត្ថបទទាក់ទង