ចោរឆក់​វ័យក្មេង​ ​០២នាក់​ ​ដែល​ធ្លាប់ធ្វើ​សកម្មភាព​រាប់​រយ​លើក​ ​ត្រូវ​បាន​បញ្ជូន​ចូល​គុក​ហើយ​

ភ្នំពេញ​ ​៖​ ​នៅ​ថ្ងៃទី០៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជូន​ចោរឆក់​វ័យក្មេង​ ​យ៉ាងសកម្ម​ក្នុង​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ​ ​០២នាក់​ ​ទៅ​តុលាការ​ ​ដើម្បី​ផ្តន្ទា​ទោស​តាមច្បាប់​ ​។​



​ពួកគេ​ទាំង​ ​០២នាក់​ ​នេះ​ ​គឺជា​មុខសញ្ញា​ធ្វើសកម្មភាព​ឆក់​ដ៏​សាហាវ​ ​ដែល​អាច​ហៅថា​ ​ជា​ចោរឆក់​ ​“​អាជីព​”​ ​ដោយ​រូបគេ​ទាំង​ ​០២នាក់​ ​ធ្លាប់ធ្វើ​សកម្មភាព​ឆក់​ជាច្រើន​ឆ្នាំ​ ​ច្រើន​រយ​លើក​ ​ហើយ​ថែមទាំង​ធ្លាប់​ឆក់​បានសម្រេច​ ​ជា​ទឹកប្រាក់​ខ្ទង់ម៉ឺន​ដុល្លា​ផង​ដែរ​ ​។​

​ចោរឆក់​ទាំងពីរ​នេះ​ ​មាន​ ​១​/​ ​ឈ្មោះ​ ​ស៊ុន​ ​ម៉េ​ង​ស៊ឺ​ ​ភេទប្រុស​ ​អាយុ​ ​១៦ឆ្នាំ​ ​និង​ ​២​/​ ​ឈ្មោះ​ ​ហួត​ ​ឆៃ​ណា​ ​ភេទប្រុស​ ​អាយុ​ ​១៦ឆ្នាំ​ ​។​



​ពួកគេ​ទាំង​ ​០២នាក់​ ​ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ ​ប្រដេញ​តាម​ឃាត់ខ្លួន​បា​នភ្លាមៗ​ ​ខណៈ​ដែល​រូបគេ​ព្យាយាម​ជិះ​ម៉ូតូ​ ​រត់គេច​ខ្លួន​ពី​សមត្ថកិច្ច​ ​ក្រោយពេល​ដែល​ពួកគេ​ ​បាន​ធ្វើសកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​មានតម្លៃ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ​ ​កាលពី​ថ្ងៃទី០១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ោង២៣​:​៥៨នាទី​ ​នៅ​ចំណុច​ ​ផ្លូវ​លេខ២១៤​ ​កែង៦៣​ ​សង្កាត់​បឹងរាំង​ ​ខណ្ឌដូនពេញ​ ​រាជធានី​ភ្នំពេញ​។​



​ក្រោម​ចម្លើយ​សារភាព​ ​ពួកគេ​ទាំង​ ​០២នាក់​ ​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ ​ថា​ ​មុន​ចេញ​ធ្វើសកម្មភាព​ឆក់​ ​ពួកគេ​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​ឈ្មោះ​ ​អា​សង់​តា​ ​នៅ​ខណ្ឌ​ឬស្សី​កែវ​ ​។​ ​ក្រោយពេល​ផឹកស៊ី​ហើយ​ពួកគេ​ ​បាន​បបួលគ្នា​ ​ដើររក​ឆក់​សម្ភារ​មានតម្លៃ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ​ ​ដោយ​ជិះ​ម៉ូតូ​ ​០១គ្រឿង​ ​ម៉ាក​ហុងដា​ ​ប៊ីត​ ​ពណ៌​ផ្កាឈូក​ ​លាយស​ ​ស្លាក​លេខ​ ​ភ្នំពេញ​ ​1AQ​-​9712​ ​។​ ​លុះ​ពេល​ជិះ​ដល់​ផ្លូវ​លេខ២១៤​ ​មុខ​ខារ៉ាអូខេ​ ​X2​ ​ពួកគេ​ឃើញ​ជនជាតិ​ចិន​ប្រហែល​ ​០៦នាក់​ ​និង​មាន​យួរ​កាបូប​ជាប់ដៃ​ ​ជា​ឱកាសល្អ​ ​រូបគេ​ទាំង​ ​០២នាក់​ ​ក៏បាន​ជិះ​ទៅ​ក្បែរ​ហើយ​ ​ឆក់​យក​កាបូប​ពី​ដៃ​ជនរងគ្រោះ​បានសម្រេច​ ​តែ​ត្រូវ​បាន​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌដូនពេញ​ ​ឃើញ​បាន​ប្រដេញ​តាម​ភ្លាម​ៗ​ ​ហើយ​ពួកគេ​បាន​ព្យាយាម​ជិះ​រត់គេច​ខ្លួន​ពី​សមត្ថកិច្ច​ ​តែ​ពុំ​អាច​គេចខ្លួន​រួច​នោះ​ទេ​ ​។​

​រូបគេ​ទាំង​ ​០២នាក់​ ​ប្រាប់​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​ក្នុងអំឡុងឆ្នាំ២០១៩​ ​ពួកគេ​ ​ធ្លាប់​បាន​ធ្វើសកម្មភាព​ឆក់​សម្ភារ​មានតម្លៃ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ​ ​ចំនួន​ ​០៥លើក​ ​មក​ហើយ​៕​

អត្ថបទ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង