ចិន​មួយ​ក្រុម​ ​អះអាង​ថា​ ​គេ​អាច​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ ​វឹកវរ​ (មានវីដេអូ)

​ព្រះសីហនុ​÷​ ​ចិន​មួយ​ក្រុម​ ​បាន​បង្ហោះ​សារ​ជា​វីដេអូ​ ​ដោយ​បញ្ជាក់​ថា​ ​ពួកគេ​ ​គឺ​មក​ពី​ខេត្ត​ឆុង​ឆីង​ ​ហើយ​កំពង់សោម​ ​៣ឆ្នាំក្រោយ​ ​ពួកគេ​ចង់ឱ្យ​វឹកវរ​ ​គឺ​វឹកវរ​ ​ចង់ឱ្យ​សុវត្ថិភាព​ ​គឺ​សុវត្ថិភាព​ ​។​

ទាក់ទិន​នឹង​ការ​បង្ហោះ​សារ​នេះ​ ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ ​កំពុង​សហការ​ជាមួយ​នាយកដ្ឋាន​ជំនាញ​ ​បើក​ប្រតិបត្តិ​ការ​ ​ដើម្បី​តាម​ស្វែងរក​ចាប់ខ្លួន​ជនជាតិ​ចិន​មួយ​ក្រុម​នេះ​ ​ដែល​ចង់​បង្ក​អ​សន្ដិ​សុខ​ ​នៅ​ខេត្ត​ព្រះសីហនុ​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ​លោក​ឧត្តមសេនីយ៍​ទោ​ ​ជួន​ ​ណា​រិន្ទ​ ​បាន​បញ្ជាក់​ថា​ ​រហូតមកដល់​ពេលនេះ​ ​កម្លាំង​របស់​លោក​ ​កំពុង​សហការ​ជាមួយ​នាយកដ្ឋាន​ពាក់ព័ន្ធ​ ​បើក​ប្រតិ​បត្ដិ​ការ​ដើម្បី​ស្រាវជ្រាវ​ ​និង​ឈាន​ដល់​ការ​ចាប់​ខ្លូន​ជនជាតិ​ចិន​ទាំងនេះ​ ​។​

​ទោះជាយ៉ាងណា​ ​មិនទាន់​អាច​បញ្ជាក់​ច្បាស់​ថា​ ​ជនជាតិ​ចិន​ដែល​បង្ហោះ​វីដេអូ​នោះ​ ​ស្នាក់នៅ​ ​ឬក៏​ធ្វើការ​នៅ​ខេត្ត​ព្រះសីហនុ​នោះ​ទេ​ ​ពោល​ស្ថិតនៅ​ក្រោម​ការស្រាវជ្រាវ​នៅឡើយ​ ​។​

សូមទស្សនាវីដេអូ៖

You can share this !

អត្ថបទទាក់ទង