ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ ​ជាមួយ​គ្រាប់បែក​កែច្នៃ​ជាច្រើន​គ្រាប់​ ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

ភ្នំពេញ​៖​ ​បុរស​ជនជាតិ​ចិន​ម្នាក់​ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយពី​សង្ស័យ​ ​និង​រក​ឃើញ​មាន​គ្រាប់បែក​កែច្នៃ​ជាច្រើន​គ្រាប់​ ​នៅ​ព្រឹក​ថ្ងៃទី០១​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​។​

​តាម​ប្រភព​ ​បានឱ្យ​ដឹង​ថា​ ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​សហការ​ជាមួយ​កម្លាំង​នគរបាល​ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​កម្លាំង​អាវុធហត្ថ​ ​និង​កម្លាំង​ស៊ី​ម៉ាក់​ ​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ចិន​រូប​នេះ​ ​នៅ​ក្រោយ​ផ្សារ​ឯករាជ្យ១​ ​ភូមិ​ត្រពាំង​ថ្លឹង​ ​សង្កាត់​ចោមចៅ​ទី១​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ជាមួយ​កាបូប​ពណ៌ខ្មៅ​ ​ដោយ​នៅក្នុង​កាបូប​នោះ​ ​មាន​គ្រាប់​កែច្នៃ​ជាច្រើន​គ្រាប់​។​

​បច្ចុប្បន្ន​ ​កម្លាំង​សមត្ថកិច្ច​ ​កំពុងតែ​ធ្វើការ​សួរនាំ​ជនសង្ស័យ​ ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ដើម្បី​ចាត់វិធានការ​បន្ដ​ទៀត​។​

​សមត្ថកិច្ច​សង្ស័យ​ថា​ ​រឿង​នេះ​ ​អាច​ផ្ដើម​ចេញពី​គំនុំ​រកស៊ី​ជាមួយ​ដៃគូ​របស់​ខ្លួន​ ​ជា​ជនជាតិ​ចិន​ដូចគ្នា​ ​ទើប​ធ្វើឲ្យ​ជនសង្ស័យ​យក​គ្រាប់បែក​កែច្នៃ​ ​ប្រុង​ដាក់​បំផ្ទុះ​តែម្ដង​។​

You can share this !

អត្ថបទទាក់ទង