ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ ​ក្រោយ​ប្លន់​អាជីវករ​ខ្មែរ​ ​នៅ​ជាយដែន​ប៉ោយប៉ែត​

បន្ទាយមានជ័យ​ ​៖​ ​ជនជាតិ​ចិន​ម្នាក់​ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ​ចាប់ខ្លួន​ក្រោយពី​ជនសង្ស័យ​រូប​នេះ​ ​បាន​ធ្វើសកម្មភាព​ប្លន់​អាជីវករ​ប្តូរ​ប្រាក់​ ​និង​លក់ទំនិញ​ជា​ពលរដ្ឋខ្មែរ​ម្នាក់​ ​នៅ​ចំនុច​ផ្លូវ​ដើម​ពុ​ទ្រ្​ទា​ ​ភូមិ​ក្បាលស្ពាន១​ ​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​នៅ​ថ្ងៃទី៣០​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​។​

ជនសង្ស័យ​ជនជាតិ​ចិន​ឈ្មោះ​ ​លី​ ​ស៊ួយ​ ​(​Li​ ​SHUAI​)​ ​ភេទប្រុស​ ​អាយុ៣២ឆ្នាំ​ ​រី​ឯ​ជនរងគ្រោះ​ ​មានឈ្មោះ​ ​រ៉ុម​ ​សុ​ខឿន​ ​ភេទ​ស្រី​ ​អាយុ៣៤ឆ្នាំ​ ​មាន​ទីលំនៅ​បច្ចុប្បន្ន​ ​ភូមិ​សាមគ្គី​មានជ័យ​ ​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​។​ ​​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា​ ​សមត្ថកិច្ច​ជំនាញ​ ​បាន​ចុះ​ប្រតិបត្តិ​ការស្រាវជ្រាវ​ ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ ​ព្រមទាំង​ដកហូត​បាន​ប្រាក់​ថៃ​ចំនួន​ ​៥៣៧៤០បាត​ ​និង​ប្រាក់​ចិន​ចំនួន​ ​៧៥៣៩យ័ន​ ​។​ ​

ពាក់​ពន្ធ័​ករណីនេះ​ ​លោក​វរសេនីយ៍ឯក​ ​ម៉ែ​ន​ ​ភិរម្យ​ ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ​បាន​ឲ្យដឹង​ថា​ ​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ​ចម្លើយ​ ​(​តាមរយៈ​អ្នកបកប្រែ​)​ ​ជនសង្ស័យ​ ​បាន​ឆ្លើយ​សារភាព​ថា​ ​កាលពី​រសៀល​ម៉ោង៣រសៀល​ ​ថ្ងៃទី​ ​២៨​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ខ្លួន​គេ​ពិតជា​បាន​ធ្វើសកម្មភាព​ ​យកកូន​កាំបិត​ភ្ជង់​បំពង​ក​ជនរងគ្រោះ​ ​ដើម្បី​ប្លន់​យក​ប្រាក់​ពិតប្រាកដ​មែន​ ​។​ ​បច្ចុប្បន្ន​ប្រាក់​ថៃ​ ​និង​ប្រាក់​ចិន​ ​ដែល​ចោរ​ចិន​ប្លន់​នោះ​ ​ត្រូវ​បាន​ប្រគល់​ឱ្យទៅ​ជនរងគ្រោះ​វិញ​ ​ចំពោះ​ជនសង្ស័យ​ ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​តាមច្បាប់​ ​៕​

You can share this !

អត្ថបទទាក់ទង