គ.ជ.ប​ ​បោះពុម្ព​សន្លឹកឆ្នោត​ជិត​ ​៥ម៉ឺន​សន្លឹក​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​

​ភ្នំពេញ​៖​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​(​គ.ជ.ប​)​ ​បាន​ចាប់ផ្តើម​ធ្វើការ​បោះពុម្ព​សន្លឹក​ ​ឆ្នោត​ហើយ​ ​កាល​ ​ពី​ថ្ងៃទី០៩​ ​ខែឧសភា​ ​នៅ​រោងពុម្ព​ ​លី​ ​វ៉ាន់​ហុង​ ​ដែល​ស្ថិតនៅ​ក្នុង​ ​ខណ្ឌ​ទួល​ ​គោក​រាជ​ ​ធានី​ភ្នំ​ ​ពេញ​ ​ដើម្បី​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី៣​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​

​លោក​ ​ហង្ស​ ​ពុទ្ធា​ ​អ្នកនាំពាក្យ​ ​គ.ជ.ប​ ​បានឱ្យ​ដឹង​ថា​ ​សន្លឹកឆ្នោត​ដែល​ត្រូវ​បាន​បោះពុម្ព​ ​មាន​ចំនួន​ ​៤៩.០៦០​ ​សន្លឹក​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ក្រុមប្រឹក្សា​ខេត្ត​ ​មាន​ចំនួន២២.២០០សន្លឹក​ ​ឆ្នោត​ ​។​ ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ ​ក្រុមប្រឹក្សា​ស្រុក​ ​ក្រុមប្រឹក្សា​ខណ្ឌ​ ​មាន​ ​ចំនួន​ ​២២.២០០សន្លឹក​ ​។​ ​ដោយឡែក​សន្លឹកឆ្នោត​គំរូ​ ​មាន​ចំនួន៤.៦៦០សន្លឹក​ ​។​

​លោក​ ​ហង្ស​ ​ពុទ្ឋា​ ​បញ្ជាក់​ថា​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី៣​ ​ឆ្នាំ២០១៩​ ​មិន​មាន​ ​សន្លឹក​ ​ឆ្នោត​បម្រុង​ទេ​ ​។​ ​ចំពោះ​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត​ ​នឹង​រួចរាល់​នៅ​ថ្ងៃទី១២​ ​ខែឧសភា​ ​ហើយ​ ​ការ​បោះពុម្ព​សន្លឹកឆ្នោត​ ​បាន​ធ្វើឡើង​យ៉ាង​ត្រឹមត្រូវ​ទៅតាម​បទបញ្ជា​ ​និង​នីតិ​វី​ធី​នៃ​ការបោះឆ្នោត​។​

​សូម​បញ្ជាក់​ថា​ ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី៣​ ​ឆ្នាំ២០១៩​ ​មាន​អ្នកបោះឆ្នោត​សរុប​ចំនួន​ ​១១.៥៧២​ ​នាក់​ ​ដែល​ជាស​មា​ជិ​ក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ក្នុង​មុខតំណែង​ ​និង​មាន​គណ​បក្ស​នយោ​ ​បាយ​ ​ចំនួន៧​ ​ចូលរួម​ប្រកួតប្រជែង​ ​។​

​គណបក្ស​ទាំង៧នោះ​ ​រួមមាន​៖​ ​គណបក្សប្រជាជន​កម្ពុជា​ ​គណបក្ស​ ​សញ្ជាតិ​ ​កម្ពុជា​ ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​គណបក្ស​យុវជន​កម្ពុជា​ ​គណបក្ស​ឆន្ទៈ​ខ្មែរ​ ​គណ​ ​បក្ស​ខ្មែរ​សាធារណរដ្ឋ​។​

​បើ​តាម​ ​គ.ជ.ប​ ​សន្លឹកឆ្នោត​ ​សម្ភារ​ ​និង​ឯកសារ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​ ​នឹង​ត្រូវ​បញ្ជូន​ទៅដល់​ការិយាល័យ​បោះឆ្នោត​ទាំង២០៣ការិយាល័យ​ ​នៅ២៤ម៉ោង​ ​មុន​ថ្ងៃ​បោះឆ្នោត​៕​

​ដោយ​៖​ ​គង់​ ​ប៊ុ​នណា​

You can share this !

អត្ថបទទាក់ទង