គ្រូបង្វឹក​ថា​ ​វៀតណាម​នឹង​លេង​នៅ​ ​World​ ​Cup​ ​2022​ ​បើ​ ​FIFA​ ​ថែម​ដល់៤៨ក្រុម​

វៀតណាម​៖​ ​លោក​ ​Park​ ​Hang​ ​Seo​ ​គ្រូបង្គោល​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​ ​បាន​អះអាង​ថា​ ​វៀតណាម​ ​នឹងអាច​ឆក់ឱកាស​ដើម្បី​លេង​នៅ​ព្រឹត្តិ​ការណ៍​ ​FIFA​ ​World​ ​Cup​ ​2022​ ​ដែល​រៀបចំ​នៅ​ប្រទេស​កា​តា​ ​ប្រសិនបើ​សហព័ន្ធ​បាល់ទាត់​វៀតណាម​ ​មាន​ផែនការ​ច្បាស់លាស់​ចាប់ពី​ពេលនេះ​តទៅ​ ​។​



​ការ​អះអាង​របស់​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េ​ខាងត្បូង​នេះ​ ​ធ្វើឡើង​មុន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ ​(​FIFA​)​ ​គ្រោង​សម្រេច​ដោយ​ការបោះឆ្នោត​ ​លើ​សំណើ​បន្ថែម​ក្រុម​នៅក្នុង​ព្រឹត្តិ​ការណ៍​ ​World​ ​Cup​ ​2022​ ​ពី​ ​៣២ក្រុម​ ​ទៅ​ ​៤៨ក្រុម​ ​នៅ​ថ្ងៃទី៥​ ​ខែមិថុនា​ ​ឆ្នាំ២០១៩ខាងមុខ​ ​នា​ប្រទេស​បារាំង​ ​។​ ​ដើមឡើយ​ ​គម្រោង​បន្ថែម​ក្រុម​នៅ​ ​World​ ​Cup​ ​នេះ​ ​បម្រុង​អនុវត្ត​នៅ​ ​World​ ​Cup​ ​2026​ ​ឯណោះ​ ​។​



​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ ​នៅ​ទីក្រុង​ហាណូយ​ ​លោក​ ​Park​ ​ឱ្យ​ដឹង​ថា​ ​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម​ ​ក៏ដូចជា​ ​កីឡាករ​ ​និង​ក្រុម​គ្រូបង្វឹក​ ​ត្រូវតែ​មាន​ផែនការ​ច្បាស់លាស់​សម្រាប់​ខ្លួនឯង​ ​ដើម្បី​អាច​សម្រេច​គោលដៅ​ក្នុង​ការ​ឡើង​ទៅលេង​នៅ​ ​World​ ​Cup​ ​2022​ ​។​ ​ក្នុង​នោះ​ ​លោក​បាន​ប្រាប់​ឱ្យ​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម​ ​រៀបចំផែនការ​ច្បាស់លាស់​មួយ​ ​និង​ត្រូវ​ជួល​ក្រុម​អ្នកជំនាញ​បន្ថែម​ ​មក​បំពាក់បំប៉ន​កូនក្រុម​ ​ទាំង​ផ្នែក​អាហារូបត្ថម្ភ​ ​កាយសម្បទា​ ​និង​សុខភាព​។​



​ជាង​នេះ​ទៅទៀត​ ​លោក​ ​Park​ ​បង្ហើប​ថា​ ​លោក​មាន​គម្រោង​ទៅក្រៅ​ប្រទេស​ ​ដើម្បី​តាមដាន​កីឡាករ​វៀតណាម​មួយចំនួន​ ​ដែល​កំ​ពុង​ប្រក​ព​អាជីព​នៅ​បរទេស​ ​។​

​សូមជម្រាប​ថា​ ​ព្រឹត្តិ​ការណ៍​បាល់ទាត់​ ​FIFA​ ​World​ ​Cup​ ​2022​ ​នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី២១​ ​ខែវិច្ឆិកា​ ​ដល់​ ​ថ្ងៃទី១៨​ ​ខែធ្នូ​ ​ឆ្នាំ២០២២​។​ ​ម្ចាស់ផ្ទះ​ ​បាន​ត្រៀម​កីឡដ្ឋាន​សម្រាប់​ព្រឹត្តិ​ការណ៍​នេះ​ ​ចំនួន​ ​១២​៕​

ប្រភព៖ Tuoit Tre News

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

អត្ថបទទាក់ទង