ខេ​ត្ដមួ​យ​ជា​សំបុក​ផ្គត់ផ្គង់​សាច់​ជ្រូក​នៅ​វៀតណាម​ ​ផ្ទុះ​ជំងឺ​ផ្ដាសាយ​ជ្រូក​ទៀតហើយ​

​វៀតណាម​ ​៖​ ​កាន់តែ​ធ្ងន់ធ្ងរ​ហើយ​ ​Dong​ ​Nai​ ​ជា​ខេត្ត​កសិដ្ឋាន​ធំ​បំផុត​របស់​វៀតណាម​ ​និង​ប្រភព​ផ្ដ​ត់​ផ្គង់​សាច់​ជ្រូក​ដល់ទី​ក្រុង​ហូជីមិញ​ ​បាន​ផ្ទុះ​ជំងឺ​ផ្ដាសាយ​ជ្រូក​។​ ​ខេ​ត្ដ​នេះ​ ​មាន​ចម្ងាយ​ប្រមាណ​ ​១៥០គីឡូម៉ែត្រ​ ​ពីទី​ក្រុង​បាវិត​ ​របស់​កម្ពុជា​ ​។​

​បើ​តាម​ ​www.hellokrupet.com​ ​បានឱ្យ​ដឹង​ថា​ ​ជំងឺ​នេះ​ ​រាលដាល​លើ​ជ្រូក​ទាំងអស់​ ​ក្នុង​កសិដ្ឋាន​ចំនួន​ ​២កន្លែង​ ​នៅ​ស្រុក​ ​Trang​ ​Bom​ ​និង​ស្រុក​ ​Nhon​ ​Trach​ ​ខេត្ត​ ​Dong​ ​Nai​។​ ​អាជ្ញាធរ​វៀតណាម​ ​បញ្ជាក់​ថា​ ​ជុំវិញ​តំបន់​នេះ​ ​៣គីឡូម៉ែត្រ​ ​កំពុង​រង​ការ​គំរាមកំហែង​ដោយ​ជំងឺ​។​ ​ចំនួន​ជ្រូក​ឆ្លង​ជំងឺ​នេះ​ ​ពុំ​ទាន់​មានការ​បញ្ជាក់​នោះ​ទេ​។​ Dong​ ​Nai​ ​ជា​ខេត្ត​ចិញ្ចឹម​ជ្រូក​ច្រើនជាង​គេ​ ​នៅ​វៀតណាម​ ​មាន​លើស​ពី​ ​២,៥លាន​ក្បាល​ ​ដោយ​ ​៧៥​%​ ​ជា​កសិដ្ឋាន​ធំៗ​ ​ហើយ​ក្រៅពី​នេះ​ ​ជា​ការ​ចិញ្ចឹម​តាម​ផ្ទះ​។​ ​វា​ជា​ខេត្ត​ដំបូង​គេ​ ​នៅ​ភាគ​ខាងត្បូង​ ​ផ្ទុះ​ជំង​ផ្ដាសាយ​ជ្រូក​ ​បន្ទាប់ពី​ខេត្ត​ ​និង​ទីក្រុង​ ​ជាង​ ​២០​ ​នៅ​ភាគ​ខាងជើង​ ​របស់​វៀតណាម​ ​ដោយ​សម្លាប់​ជ្រូក​ឆ្លង​ជំងឺ​ ​អស់​ ​៨៥.០០០ក្បាល​ហើយ​។​ ​ជំងឺ​នេះ​ ​ឆ្លង​ពី​សត្វ​ទៅ​សត្វ​ ​មិន​មានការ​ឆ្លង​រាល​ពី​សត្វ​ទៅ​មនុស្ស​នោះ​ទេ​។​

​គួរ​បញ្ជាក់​ថា​ ​ផលិតផល​សាច់​ ​៧០​%​ ​នៅ​វៀតណាម​ ​គឺជា​សាច់​ជ្រូក​ ​ដោយមាន​កសិដ្ឋាន​ ​ជាង​ ​១ម៉ឺន​កន្លែង​ ​និង​ការ​ចិញ្ចឹម​តាម​ផ្ទះ​ ​ជាង​ ​២,៥លាន​កន្លែង​ ​ជា​ប្រភព​ផ្គត់ផ្គង់​។​


You can share this !

អត្ថបទទាក់ទង