ក្រុម​លេខ៤​ ​អាច​លេង​ ​Champions​ ​League​ ​ដោយ​មិនបាច់​ប្រកួត​ ​Play​-​off​ ​ចាប់ពី​រដូវ​កាល​ក្រោយ​

​បរទេស​៖​ ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​ ​(​UEFA​)​ ​បាន​ធ្វើការ​កែប្រែ​ច្បាប់​មួយចំនួន​សម្រាប់​កម្មវិធី​ប្រកួត​បាល់ទាត់​អឺរ៉ុប​ ​ក្នុង​នោះ​ ​ក្រុម​ដែល​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៤​ ​នៅ​លី​គ​កំពូល​អឺ​រ៉ុប​ធំៗ​មួយចំនួន​ ​នឹង​មិន​តម្រូវ​ឱ្យ​មានការ​ប្រកួត​វគ្គ​ ​Play​-​off​ ​នៃ​កម្មវិធី​ប្រកួត​ ​UEFA​ ​Champions​ ​Leauge​ ​រដូវ​កាល​ ​២០១៩​-​២០២០​ ​ឡើយ​។​



​ការសម្រេច​នេះ​ ​មាន​វិសាលភាព​លើ​ក្របខ័ណ្ឌ​បាល់​ទា​ត់​ធំៗ​ ​ដូចជា​នៅ​ ​អង់គ្លេស​ ​អ៊ីតាលី​ ​អាល្លឺម៉ង់​ ​និង​នៅ​អេស្ប៉ាញ​ ​ជាដើម​ ​។​ ​UEFA​ ​ឱ្យ​ដឹង​ដែរ​ថា​ ​ក្រុម​ចំនួន​ ​២៦​ ​នឹង​មាន​កៅអី​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ ​Champions​ ​League​ ​ដោយ​ស្វ័យប្រវត្តិ​ ​នៅ​រដូវ​កាល​ក្រោយ​ ​បើ​ធៀប​នឹង​រដូវ​កាល​ ​២០១៨​-​២០១៩​ ​ដែល​មានតែ​ ​២២ក្រុម​ប៉ុណ្ណោះ​ ​។​



​ចំពោះ​ក្របខ័ណ្ឌ​ ​Europa​ ​League​ ​វិញ​ ​ក្រុម​ចំនួន​ ​២​ ​មក​ពី​លី​គ​កំពូល​នី​មួយ​ៗ​ ​រួមមាន​ ​អង់គ្លេស​ ​អ៊ីតាលី​ ​អេស្ប៉ាញ​ ​បារាំង​ ​និង​ ​អាល្លឺម៉ង់​ ​នឹង​មាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​ ​។​ ​ដោយឡែក​ ​លី​គ​ដទៃ​ ​តម្រូវ​ឱ្យ​មានការ​ប្រកួត​វគ្គ​ ​Play​-​off​ ​ដដែល​ ​។​ ​ដូច្នេះ​ ​ក្រុម​ចំនួន​ ​១៧​ ​នឹង​មាន​សិទ្ធិ​ចូល​វគ្គ​សន្សំ​ពិន្ទុ​ ​ដោយ​ស្វ័យប្រវត្តិ​ ​ខណៈ​ ​២១ក្រុម​ទៀត​ ​នឹង​ត្រូវ​ឆ្លងកាត់​វគ្គ​ ​Play​-​off​ ​៕​

 

ប្រភព៖ Mirror

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

អត្ថបទទាក់ទង