ក្រុម​យុវជន​ស្ម័គ្រចិត្ត​ ​កាកបាទក្រហម​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ ​ណែនាំ​ ​ច្បាប់​ចរាចរណ៍

​ភ្នំពេញ​៖​ ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​នៃ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ​ ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ច្បាប់​ចរាចរណ៍​ ​ស្លាក​សញ្ញា​ចរាចរណ៍​ ​និង​គំនូស​ចរាចរណ៍​ ​នៅ​តាម​បណ្ដា​ស្តុ​បមួយ​ចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ក្រោយពី​សកម្មភាព​នេះ​ ​ត្រូវ​បាន​អាក់​ខាត​មួយរយៈពេល​។​

តាមរយៈ​សកម្មភាព​នេះ​ ​ក្រុម​យុវជន​ ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​ ​ក៏ដូចជា​ការគោរព​ច្បាប់​ចរាចរណ៍​ ​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដែល​មានតម្លៃ​ស្មើនឹង​ការ​ចេះ​ស្រលាញ់​អាយុជីវិត​ខ្លួនឯង​ ​និង​អ្នកដទៃ​ ​។​ ​ក្រុម​យុវជន​ ​ក៏បាន​អំពាវនាវ​ដល់​អ្នកបញ្ជា​យានយន្ត​ ​សូម​ចូលរួម​គោរពច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ ​និង​ការ​កកស្ទះ​ចរាចរណ៍​ ​។​ ​ការ​បើកបរ​មាន​សណ្ដាប់ធ្នាប់​ល្អ​ ​ជា​សេចក្តី​ថ្លៃ​ថ្នូរ​បស់​មនុស្ស​គ្រប់​ៗ​គ្នា​!​ ​។​

លោក​ ​ម៉េ​ត​ ​មាស​ភក្តី​ ​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​យុវជន​ស្ម័គ្រចិត្ត​របស់​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ​ ​តែងតែបាន​ធ្វើសកម្មភាព​ចុះ​ផ្សព្វផ្សាយ​ ​និង​ណែនាំ​ច្បាប់​ចរាចរណ៍​ ​ស្លាក​សញ្ញា​ចរាចរណ៍​ ​និង​គំនូស​ចរាចរណ៍​ ​នៅ​តាម​បណ្ដា​ស្តុ​បមួយ​ចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ ​។​

លោក​បន្ត​ថា​ ​សកម្មភាព​ខាងលើ​នេះ​ធ្វើឡើង​ ​ដើម្បី​ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ ​ពិសេស​អ្នកដំណើរ​ទាំងអស់​ ​ចូលរួម​គោរពច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ ​ព្រោះថា​ ​ការគោរព​ច្បាប់​ចរាចរណ៍​ ​គឺ​ ​គោរព​អាយុជីវិត​ខ្លួនឯង​ ​និង​អាយុជីវិត​អ្នកដទៃ​ ​អាច​ចៀសវាង​នូវ​ការ​កកស្ទះ​ចរាចរណ៍​ ​និង​គ្រោះថ្នាក់​ចរាចរណ៍​ ​ដែល​ធ្វើអោយ​បាត់បង់​អាយុជីវិត​ ​និង​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ​ ​៕​

អត្ថបទ​ ​៖​ ​គន្ធ​ ​តារា​វិ​ឆ័យ​

You can share this !

Loading...
អត្ថបទទាក់ទង