ក្រុម​មក​ពី​អង់គ្លេស​ ​ឡើង​ប៉ះ​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​UCL​ ​ជាថ្មី​ ​ក្នុងរយៈពេល​ ​១១ឆ្នាំ​ (មានវីដេអូ)

បរទេស​៖​ ​Tottenham​ ​Hotspur​ ​បាន​ក្លាយជា​ក្រុមបាល់ទាត់​អង់គ្លេស​ ​ទី៨​ ​ដែល​បាន​ឡើង​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ពានរង្វាន់​អឺរ៉ុប​ ​(​European​ ​Cup​ ​ឬ​ ​Champions​ ​League​)​ ​បន្ទាប់ពី​បាន​វាយបក​ ​យកឈ្នះ​លើ​ ​Ajax​ ​របស់​ហុល្លង់​ ​កាលពីយប់មិញ​។​ ​Spurs​ ​វាយបក​តាម​ពីក្រោយ​ម្ចាស់ផ្ទះ​ ​Ajax​ ​នៅ​ជើង​ទីពីរ​ ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ ​UEFA​ ​Champions​ ​League​ ​ដោយ​លទ្ធផល​ ​២​-​៣​ ​។​ ​

ដោយ​ជើង​ទីមួយ​ ​Spurs​ ​ចាញ់​ ​Ajax​ ​ក្នុង​ដី​ខ្លួនឯង​ ​០​-​១​ ​ដូច្នេះ​ ​សរុប​ទាំងពីរ​ជើង​ ​Spurs​ ​មាន​គ្រាប់​បាល់​ក្រៅ​ដី​ ​រហូតដល់​ទៅ​ ​៣គ្រាប់​ ​ដែល​ត្រូវជា​ក្រុម​បាន​ឡើង​ ​ទោះបីជា​លទ្ធផល​ ​សរុប​ទាំងពីរ​ជើង​ ​ស្មើគ្នា​ ​៣​-​៣​ ​ក៏ដោយ​។​



​ជ័យជម្នះ​នេះ​ ​មានន័យថា​ ​ក្រុម​មក​ពី​ក្របខ័ណ្ឌ​បាល់ទាត់​លី​គ​កំពូល​អង់គ្លេស​ចំនួន​ ​២ក្រុម​ ​បាន​ឡើង​ទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​គឺ​ ​Liverpool​ ​ទល់នឹង​ ​Spurs​ ​។​ ​នេះ​ជា​លើក​ទី៣​ ​ហើយ​ ​ដែល​ក្រុម​អង់គ្លេស​ ​២ក្រុម​បាន​ជួបគ្នា​នៅ​វគ្គ​នេះ​។​ ​លើក​ចុងក្រោយ​ ​ក្រុម​ ​Manchester​ ​United​ ​បាន​ប៉ះ​ជាមួយ​ ​Chelsea​ ​កាលពី​ឆ្នាំ២០០៨​។​ ​ចំណែក​ ​នៅ​ឆ្នាំ១៩៧២​ ​Spurs​ ​ជួប​ ​Wolves​ ​នៅក្នុង​ពានរង្វាន់​ ​UEFA​ ​Cup​ ​។​

​ក្នុង​ការប្រកួត​យប់មិញ​ ​ម្ចាស់ផ្ទះ​ ​Ajax​ ​បាន​ធ្វើការ​នាំមុខ​ ​២គ្រាប់​ ​តាំងពី​តង់​ទីមួយ​។​ ​ក៏ប៉ុន្តែ​ ​ចូល​ដល់​តង់​ទីពីរ​ ​ខ្សែបម្រើ​ ​Lucas​ ​Moura​ ​បាន​រកបាន​ហ៊ែ​ត​ទ្រី​ក​ ​(​៣គ្រាប់​)​ ​ដើម្បី​បញ្ចប់​ក្ដី​ស្រមៃ​របស់​ ​Ajax​ ​ក្នុង​ការ​ឡើង​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​៕​

សូមទស្សនាវីដេអូ៖



​ប្រភព​៖​ ​BBC​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

អត្ថបទទាក់ទង