ក្រុម​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះញែក​ ​ចូល​មក​ទឹកដី​ខេត្តក្រចេះ​ ​រាល់ថ្ងៃ​ ​តាម​រថយន្ត​កែច្នៃ​

ក្រចេះ​ ​៖​ ​សកម្មភាព​នៃ​ការ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​កែ​ច្នៃ​ធំៗ​ ​នៅតែ​បន្ត​ចេញពី​ភូមិ​សាស្រ្ត​ស្រុក​កោះញែក​ ​ខេត្តមណ្ឌលគិរី​ ​និង​តំបន់​ព្រៃ​អភិរក្ស​មួយចំនួន​ ​ស្រុក​សំបូរ​ ​ខេត្តក្រចេះ​ ​និង​បាន​ធ្វើការ​ចែកចាយ​បន្ត​ ​ឆ្លងកាត់​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ ​ដោយ​ពុំ​មាន​វិធានការ​ទប់ស្កាត់​នោះ​ឡើយ​ ​។​ ​
​យោង​តាម​ប្រភព​ពី​ស្រុក​សំបូរ​ ​បានឱ្យ​ដឹង​ថា​ ​សកម្មភាព​នៃ​កា​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ខាងលើ​ ​គឺ​គេ​បាន​នាំ​យក​មក​ចែកចាយ​នៅ​ចំណុច​ក្បែរ​ទីតាំង​ក្រុមហ៊ុន​មួយ​កន្លែង​ ​នៅ​ចំណុច​ស្រែ​ស្បូវ​ ​ឃុំ​ក្បាលដំរី​ ​ស្រុក​សំបូរ​ ​ខេត្តក្រចេះ​ ​ដើម្បី​ផ្ទេរ​ដាក់​រថយន្ត​សាំ​យ៉ុង​កែច្នៃ​ជាច្រើន​គ្រឿង​ ​បន្ត​ដឹក​ឆ្ពោះ​មក​ខេត្ត​ត្បូងឃ្មុំ​ ​ខេត្តព្រៃវែង​ ​និង​ខេត្ត​កំពង់ចាម​ជាដើម​ ​។​


​ជុំវិញ​សកម្មភាព​នៃ​ការ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​កែ​ច្នៃ​ធំៗ​នោះ​ ​ត្រូវ​បាន​គេ​សង្កេតឃើញ​ថា​ ​បាន​ឆ្លងកាត់​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រលួស​ ​ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​លោក​ ​តែ​ ​រី​ ​។​ ​ប៉ុន្តែ​ ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រូប​នេះ​ ​ហាក់​មិន​មាន​ចំណាត់ការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​នោះ​ឡើយ​ ​។​
​ក្រៅពីនោះ​ ​មន្ត្រី​នៅ​តាម​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ជាច្រើន​កន្លែង​ផ្សេងទៀត​ ​ដែល​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ៧​ ​និង​លេខ៧៣​ ​ដែល​ជា​ផ្លូវ​កើតមាន​បទល្មើស​ ​គឺ​មាន​រថយន្ត​របស់​មន្ត្រី​ជំនាញ​តែងតែ​នៅ​ប្រចាំការ​ ​ប៉​ន្តែ​បែរជា​មិន​មាន​វិធាន​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​ ​ទៅវិញ​ ​។​


​ប្រជាពលរដ្ឋ​ ​និង​មន្រ្តី​មូលដ្ឋាន​ ​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តាម​ដែន​អភិរក្ស​ព្រៃ​សហគមន៍​ ​ដែល​អាច​នឹង​រលាយ​បាត់​អស់​ ​ប្រសិន​ក្រុម​មន្ត្រី​ជំនាញ​ទាំងនោះ​ ​នៅតែ​មិន​មាន​ចំណាត់ការ​ ​និង​ការ​បង្រ្កាប​ឱ្យ​ទាន់ពេល​វេលា​នូវ​បទ​ ​ល្មើស​ដែល​កំពុង​កើតឡើង​នេះ​ ​៕​ ​

You can share this !

អត្ថបទទាក់ទង