ក្រុមហ៊ុន​ ​Royal​ ​Group​ ​និង​ក្រសួង​ប្រៃសណីយ៍​ ​រួមគ្នា​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ឌីជីថលICT​ ​ក្នុង​ប្រទេស​កម្ពុជា​

​ភ្នំពេញ​៖​ ​នៅ​ថ្ងៃទី៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ ​ក្រុមហ៊ុន​ ​Royal​ ​Group​ ​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយនឹង​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ដើម្បី​លើកកម្ពស់​ ​និង​គាំទ្រ​ដល់​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ ​និង​បច្ចេកវិទ្យា​ ​5G​ ​ក្នុង​ប្រទេស​កម្ពុជា​ ​។​



​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ ​បាន​ប្រា​ព្ធ​ឡើងជា​ផ្លូវការ​នៅ​ទី​ស្តី​ការក្រ​សួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​ក្រោម​អធិបតីភាព​លោក​ ​ត្រាំ​ ​អ៊ី​វតឹ​ក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​និង​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Royal​ ​Group​ ​អម​ដោយ​លោក​ ​សុខ​ ​ពុទ្ធិ​វុធ​ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ទូរគមនាគមន៍​កម្ពុជា​ ​។​



​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ ​នឹង​បង្កើន​ការ​សហការ​រវាង​គ្នា​ ​ក៏ដូចជា​ការបង្កើត​ផែនការ​សម្រាប់​ការ​ដាក់​ឱ្យ​ប្រើប្រាស់​លើ​បច្ចេកវិទ្យា​ជំនាន់​ក្រោយ​ទំហំ​ធំ​ ​ដូចជា​កម្មវិធី​អេឡិចត្រូនិក​សម្រាប់​រដ្ឋាភិបាល​ ​បច្ចេកវិទ្យា​(​AI​)​ ​បច្ចេកវិទ្យា​ ​IoT​ ​ក៏ដូចជា​មជ្ឈមណ្ឌល​ការបង្កើត​ថ្មី​លើ​ប្រព័ន្ធ​ទូរគម​នា​គម​ ​(​ICT​ ​Innovation​)​ ​និង​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​ ​។​



​អនុស្សរណៈ​យោគយល់​មួយ​នេះ​ ​ក៏​នឹង​ជួយ​ពង្រឹង​សុវត្ថិ​ភាព​ផ្សេង​ៗ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ដែល​អាច​នឹង​កើតមានឡើង​នា​ពេល​អនាគត​ ​ដូចជា​ការ​ទាញ​យក​ឯកសារ​ដែល​បាត់បង់​ ​អត្តសញ្ញាណ​ ​និង​គេហទំព័រ​លើ​ប្រព័ន្ធ​ឌីជីថល​ ​និង​សុវត្ថិភាព​អ៊ី​ម៉ែ​ល​របស់​រដ្ឋាភិបាល​ ​។​



​សូមជម្រាប​ថា​ ​ក្រុមហ៊ុន​សែល​កាត​ ​ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ ​Royal​ ​Group​ ​កំពុង​សាងសង់​ស្ពាន​តម្រង់​ទៅ​បច្ចេកវិទ្យា​ ​5G​ ​។​ ​គោលបំណង​របស់​ក្រុមហ៊ុន​ ​សែល​កាត​ ​ក្នុង​ការណែនាំ​បច្ចេកវិទ្យា​ ​5G​ ​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​ ​គឺ​ដើម្បី​ផ្តល់​នូវ​បច្ចេក​វិទ្យា​ថ្មី​ៗ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា​ ​សម្រេច​ក្តី​ប្រាថ្នា​ ​(​Enablerfor​ ​Dreams​)​។​



​ក្រុមហ៊ុន​ ​សែល​កាត​ ​ជឿជាក់​ថា​ ​ក្តី​ប្រាថ្នា​របស់​អតិថិជន​ ​គឺ​ការ​ទទួល​បាន​គុណភាព​ជីវិត​ប្រសើរ​ជាង​មុន​ ​តាមរយៈ​បច្ចេកវិទ្យា​ ​5G​ ​នៅ​គ្រប់ការ​ងារ​ទាំងអស់​ ​។​ ​ក្រុមហ៊ុន​ ​សែល​កាត​ ​បាន​ដាក់​ដំណើរការ​បច្ចេកវិទ្យា​ ​5G​ ​ជាលើកដំបូង​នៅក្នុង​ខែកញ្ញា​ ​ឆ្នាំ២០១៨​ ​និង​កំពុង​ចាប់ផ្តើម​ដាក់​សម្ពោធ​សេវាកម្ម​បច្ចេកវិទ្យា​ ​5G​ ​សម្រាប់​សាធារណជន​ទូទៅ​នៅ​ចុងឆ្នាំ​នេះ​ ​។​



​សូមជម្រាប​ថា​ ​បច្ចេកវិទ្យា​ ​5G​ ​នឹង​រួមបញ្ចូល​៖​ ​ទិន្នន័យ​ធំជាង​មុន​(​Big​ ​Data​)​,​ ​ស៊ី​ម​អេឡិចត្រូនិក​(​E​-​Sim​)​,​ ​ទីក្រុង​ឆ្លាតវៃ​(​Smart​ ​Cities​)​,​ ​បច្ចេកវិទ្យា​ ​AI​(​Artificial​ ​Intelligence​)​,​ ​បច្ចេកវិទ្យា​ ​AR​ ​(​Augments​ ​និង​ ​Virtual​ ​Reality​)​ ​។​ ​បច្ចេកវិទ្យា​ ​5G​ ​របស់​ក្រុមហ៊ុន​ ​សែល​កាត​ ​នឹង​ក្លាយជា​ស្ពាន​សម្រាប់​ការងារ​ទាំងនេះ​ ​ទៅ​ក្នុង​ឧស្សាហកម្ម​រដ្ឋាភិបាល​ ​និង​អតិថិជន​ ​ក្នុង​ការធានា​លើ​ការ​ពង្រឹង​លើ​បច្ចេកវិទ្យា​សម្រាប់​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​កម្ពុជា​ ​។​



​សូម​រំលឹក​ថា​ ​កាលពី​ថ្ងៃទី២៨​ ​ខែមេសា​ឆ្នាំ​ ​២០១៩​ ​កន្លងទៅ​ថ្មីនេះ​ ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ ​សម្ដេច​តេជោ​ ​នាយក​រដ្ឋមន្ត្រី​ ​ធ្លាប់​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ ​ប្រសិនបើ​ប្រទេស​កម្ពុជា​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ ​5Gនេះ​ ​គឺ​ពិតជា​ល្អ​បំផុត​ ​ព្រោះ​អ៊ិ​ន​ធឺ​ណេត​ដើរលឿន​ ​៕​

You can share this !

អត្ថបទទាក់ទង