ក្រុមហ៊ុន​ទឹក​ស្អាត​មួយ​ ​មក​បូមទឹក​ស្រះ​ពលរដ្ឋ​ ​យក​ទៅ​លក់​ ​រហូត​ផ្ទុះ​ការ​តវ៉ា​

​បន្ទាយមានជ័យ​ ​៖​ ​នៅ​ថ្ងៃទី២៥​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ ​សហគមន៍​ពលរដ្ឋ​នៅ​ភូមិ​កាប់​ចោរ​ ​បាន​ចុះ​មក​ហាម​មិន​ឱ្យ​ក្រុមហ៊ុន​ទឹក​ស្អាត​បូមទឹក​ស្រះ​ ​ដែល​ជាអំណោយ​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នៅ​ភូមិ​កាប់​ចោរ​ ​ឃុំ​ភូមិថ្មី​ ​ស្រុក​ថ្មពួក​ ​ខេត្ត​បន្ទាយមានជ័យ​ ​។​ ​ពលរដ្ឋ​ ​ចោទ​ថា​ ​ក្រុមហ៊ុន​នេះ​ ​បាន​មក​បូមទឹក​ស្រះ​របស់​ពួកគាត់​យក​ទៅ​លក់​ ​យក​លុយ​ដាក់​ហោប៉ៅ​ ​។​

ពាក់ព័ន្ធ​នឹង​ករណីនេះ​ ​លោក​ ​ហឿន​ ​វីរ​:​ ​អភិបាលរងស្រុក​ថ្មពួក​ ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឱ្យ​ដឹង​ថា​ ​លោក​ ​បាន​រួម​ដំណើរ​ជាមួយ​លោក​ ​ឌៀប​ ​ឈួន​ ​អភិបាលស្រុក​ថ្មពួក​ ​ចុះ​ពិនិត្យ​ទីតាំង​បូមទឹក​សម្រាប់​ផលិត​ទឹក​ស្អាត​លក់​នៅ​ភូមិ​កាប់​ចោរ​ ​ឃុំ​ភូមិថ្មី​ ​នេះ​ហើយ​ ​។​ ​

​លោក​ ​បាន​បន្ត​ថា​ ​ក្រោយពី​ប្រជុំ​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ ​និង​ពិនិត្យ​ជាក់ស្តែង​ ​ក្នុងនាម​រដ្ឋបាល​ស្រុក​ ​សម្រេច​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បូមទឹក​ស្រះ​រួម​ ​ដែល​ជាអំណោយ​របស់​សម្តេច​តេជោ​ ​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ទៀត​នោះ​ទេ​ ​។​ ​ជាមួយគ្នា​នេះ​ ​រដ្ឋបាល​ស្រុក​ ​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ទឹក​ស្អាត​នេះ​ ​ត្រូវ​ផ្អាក​បណ្តោះអាសន្ន​ ​លុះត្រា​ ​អាងទឹក​ដែល​ក្រុមហ៊ុន​កំពុង​វិនិយោគ​មាន​ទឹក​គ្រប់គ្រាន់​ ​ទើប​ឱ្យ​ដំណើរការ​វិញ​ ​។​ ​

​ប្រជាពលរដ្ឋ​ ​ឆ្ងល់​ថា​ ​ក្រុមហ៊ុន​ទឹក​ស្អាត​ជា​ក្រុមហ៊ុន​ឯកជន​ទេ​ ​ហេតុអ្វីបានជា​មក​បូមទឹក​នៅ​ស្រះ​របស់​ពលរដ្ឋ​ ​យក​ទៅ​លក់​យ៉ាង​អាណា​ធិប​តេយ្យ​ទៅវិញ​ ​ហេតុអ្វី​មិន​ចេះ​ជីក​ស្រះ​ធ្វើអាជីវកម្ម​ខ្លួនឯង​ ​រឺ​ ​ចេះតែ​ចង់​ធ្វើ​នំ​អត់​ម្សៅ​ទៅវិញ​ ​៕​

អត្ថបទ​ ​៖​ ​សិរី​ ​វ​ឌ្ឍ​

You can share this !

Loading...
អត្ថបទទាក់ទង