ក្រុមហ៊ុន​ចំនួន៣​ ​វិនិយោគ​ព្រមគ្នា​ក្នុង​ក្រុង​ព្រះសីហនុ​ ​លើ​គ​ម្រោ​ងម​ជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​ ​និង​សណ្ឋាគារ​ ​តម្លៃ​ជិត​ ​៥០០លាន​ដុល្លារ​

ព្រះសីហនុ​៖​ ​នៅដើម​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នេះ​ ​ក្រុង​ព្រះសីហនុ​ ​ទទួល​បាន​គម្រោង​វិ​និ​យោ​គ​ធំៗ​ ​របស់​ក្រុមហ៊ុន​ចំនួន៣​ ​លើ​អគារ​ពាណិជ្ជកម្ម​ ​និង​វិស័យ​សណ្ឋាគារ​ ​ក្នុង​ទំហំ​ទឹកប្រាក់​ជិត​ ​៥០០លាន​ដុល្លារ​អាមេរិក​ ​ក្រោយពី​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​

​តាម​ការ​បញ្ជាក់​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បានឱ្យ​ដឹង​ថា​ ​គ​ម្រោ​ង​ធំៗ​របស់​ក្រុមហ៊ុន​ចំនួន៣​ ​នេះ​ ​នឹង​វិនិយោគ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ​ដោយ​អភិវឌ្ឍន៍​លើ​គម្រោង​សណ្ឋាគារ​លំដាប់​ផ្កាយ៤​ ​និង​ផ្កាយ៥​ ​ព្រម​ទាំង​ម​ជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​ ​ដែល​គ្រោង​ដំណើរការ​សាងសង់​ ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​

​ក្រុមហ៊ុន​វិនិយោគ​ចំនួន៣​ ​នោះ​ ​រួមមាន​៖​

​១​-​ ​“​ZHI​ ​XU​ ​INVESTMENT​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​សាងសង់​ ​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ​ចំនួន​ ​១៩៣បន្ទប់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ ​ស្ថិតនៅ​ភូមិ៤​ ​សង្កាត់​លេខ៤​ ​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៦២,៨លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៨៣៩កន្លែង​។​

​២​-​ ​“​ZHI​ ​XIN​ ​INVESTMENT​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​សាងសង់​ ​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៤​ ​ចំនួន​ ​៣២៤បន្ទប់​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ដែល​មាន​ទីតាំង​វិនិយោគ​ ​ស្ថិតនៅ​ភូមិ១​ ​សង្កាត់​លេខ៣​ ​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​១១១,៤លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៤៩៦០កន្លែង​។​

​៣​-​ ​“​PRINCE​ ​TIAN​ ​XI​ ​WAN​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​សាងសង់​ ​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ​ចំនួន​ ​៣៩៣បន្ទប់​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ៣​ ​សង្កាត់​លេខ៣​ ​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៣០៤,៩លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៤៨៦០កន្លែង​។​

​សូម​បញ្ជាក់​ថា​ ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំង៣​ ​នេះ​ ​មាន​ទឹកប្រាក់​សរុប​ ​៤៧៩,១​ ​លាន​ដុល្លារ​អាមេរិក​ ​ដែល​អាច​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ ​១០៦៥៩​ ​កន្លែង​៕​

អត្ថបទ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង