ក្រុមហ៊ុន​ខ្នាត​យក្ស​ចិន​ ​ចាប់ផ្តើម​សិក្សា​គម្រោង​ផ្លូវដែក​តភ្ជាប់​ខេត្ត​-​ក្រុង​ចំនួន៣​ ​នៅ​កម្ពុជា​

​ភ្នំពេញ​៖​ ​គណៈប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​ ​(​CRCC​)​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​Wang​ ​Wenzhong​ ​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ ​អំឡុង​សប្តាហ៍​នេះ​ ​ដើម្បី​សិក្សា​លើ​គម្រោង​ផ្លូវដែក​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​ ​និង​ភ្នំពេញ​-​ប៉ោយប៉ែត​ ​។​ ​នេះ​បើ​តាម​ការ​ជូនដំណឹង​របស់ក្រ​សួង​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​។​
​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្រ្តី​សាធារណការ​កម្ពុជា​ ​លោក​ ​Wang​ ​Wenzhong​ ​បា​នប​ង្ហា្ពញ​ពី​វិសាលភាព​នៃ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ ​CRCC​ ​នៅក្នុង​ប្រទេស​ចិន​ ​និង​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ប្រទេស​កម្ពុជា​ ​។​ ​លោក​ ​បាន​សម្តែង​នូវ​សុឆន្ទៈ​ ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ ​។​


​គណៈប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ខ្នាត​យក្ស​របស់​ចិន​មួយ​នេះ​ ​មាន​គោលបំណង​ ​ចង់​សិក្សា​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវដែក​កម្ពុជា​ ​ដែល​មានស្រាប់​ ​(​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​ ​និង​ភ្នំពេញ​-​ប៉ោយប៉ែត​)​។​
​ជាមួយគ្នា​នោះ​ ​ក្រុមហ៊ុន​ ​CRCC​ ​ក៏​នឹង​សិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស​ដឹក​អ្នកដំណើរ​ធុន​ស្រាល​ ​(​Monorail​)​ ​និង​រថភ្លើង​ក្រោម​ដី​ ​(​Subway​)​ ​នៅ​រាជធានី​ភ្នំពេញ​ ​ដោយ​បាន​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​កំណត់​សម្រេច​ជ្រើសរើស​យក​ប្រព័ន្ធ​ដឹកជញ្ជូន​ណាមួយ​ ​ដែល​មានប្រសិទ្ធភាព​បំផុត​ ​អាច​កាត់បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​ទីក្រុង​ ​។​


​ក្នុង​ជំនួប​លោក​ទេស​រដ្ឋមន្រ្តី​ ​ស៊ុន​ ​ចាន់​ថុល​ ​ក៏បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ ​CRCC​ ​សិក្សា​ផ្លូវដែក​បន្ត​ពី​ក្រុង​សិរីសោភ័ណ​ ​មក​ខេត្តសៀមរាប​ ​ដែល​មាន​ប្រវែង​សរុប​ប្រមាណ​ ​១០០គីឡូម៉ែត្រ​ ​ដោយហេតុថា​ ​មាន​ទេសចរ​យ៉ាងច្រើន​ ​ចង់​ធ្វើដំណើរ​តាម​រថភ្លើង​ ​ពីទី​ក្រុង​បាងកក​ ​ពីទី​ក្រុង​កូឡាឡាំពួរ​ ​និង​ពីទី​ក្រុង​សឹង្ហ​បុរី​ ​មកលេង​ប្រាសាទអង្គរវត្ត​ ​។​
​សូម​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​ ​(​CRCC​)​ ​គឺជា​សហគ្រាស​សំណង់​ ​គ្រប់គ្រង​ដោយ​រដ្ឋ​ ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​និង​ជា​ក្រុមហ៊ុន​សំណង់​ ​និង​ ​វិស្វកម្ម​ធំ​បំផុត​ទីពីរ​ ​នៅ​លើ​ពិភពលោក​។

​ ​
​គួរ​រំលឹក​ថា​ ​កាលពី​ថ្ងៃទី​ ​២៨​ ​ខែមេសា​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​អនុញ្ញាត​ឱ្យ​លោក​ ​ឆិន​ ​ហ្វិ​ន​ជាន​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​និង​ជា​អគ្គលេខាធិការ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​ ​(​CRCC​)​នេះ​ ​ចូល​ជួប​សំដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​។​ ​
​នៅក្នុង​ជំនួប​នេះ​ ​ក៏បាន​ពិភាក្សា​យកចិត្ត​ទុកដាក់​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​មាន​ក្រុមហ៊ុន​ផ្លូវដែក​របស់​ចិន​មួយ​ច្បាស់លាស់​ ​ដើម្បី​ទៅ​ចាប់ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្លូវដែក​របស់​ប្រទេស​កម្ពុជា​ ​គឺ​ក្រុមហ៊ុន​ ​Royal​ ​Railway​ ​របស់​អ្នកឧកញ៉ា​គិ​ត​ម៉េ​ង​ ​។​
​ក្នុង​ជំនួប​ដ៏​មាន​សារៈសំខាន់​នោះ​ ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​ណែនាំ​ឱ្យ​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ធ្វើការ​ដឹកនាំ​ក្នុង​ការចរចា​ជាមួយ​ភាគី​ចិន​ ​ដើម្បី​នាំ​យក​នូវ​ក្រុមហ៊ុន​អភិវឌ្ឍ​ន៏​ផ្លូវដែក​របស់​ចិន​ ​ទៅ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ ​Royal​ ​Railway​ ​របស់​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ឱ្យ​ការ​ដឹកជញ្ជូន​ផ្លូវដែក​កាន់តែ​មានប្រសិទ្ធភាព​ ​៕​


​អត្ថបទ​ ​៖​ ​ហៀង​ ​រ័ត្ន​

You can share this !

អត្ថបទទាក់ទង