ក្មេងស្រី​កម្ពុជា៦ក្រុម​ ​ត្រូវ​ជ្រើសរើស​ក្នុងចំណោម​ ​១៩០០ក្រុម​ជុំវិញ​ពិភពលោក​ ​នៃ​កម្មវិធី​ ​Technovation​

ភ្នំពេញ​៖​ ​ក្មេងស្រី​កម្ពុជា​ចំនួន​ ​៦ក្រុម​ ​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់​ ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សហគ្រិន​ ​និង​បច្ចេកវិទ្យា​ ​Technovation​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ ​USAID​ ​នៅ​ថ្ងៃទី១២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ ​USAID​ ​បានឱ្យ​ដឹង​ថា​ ​ក្មេងស្រី​កម្ពុជា​ទាំង​ ​៦ក្រុម​ ​ត្រូវ​បាន​ជ្រើសរើស​ចេញពី​ក្រុម​ចូលរួម​ចំនួន​ជាង​ ​១៩០០​ ​ក្រុម​ ​មក​ពី​ជុំវិញ​ពិភពលោក​។​ ​ប្រសិនបើ​ពួកគេ​ ​ឈ្នះ​ក្នុង​ការប្រកួត​ជុំ​នេះ​ ​ពួកគេ​នឹង​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​សាន់​ហ្វ្​រាន់​ស៊ី​ស្កូ​ ​ដើម្បី​ប្រកួត​ ​និង​បង្ហាញ​នូវ​គំនិត​របស់​ខ្លួន​ ​ក្នុង​ខែសីហា​ ​ឆ្នាំនេះ​។​ ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ ​USAID​ ​បាន​បង្ហាញ​មោទនភាព​ចំពោះ​ពួកគេ​ ​និង​ចំពោះ​គម្រោង​ ​Development​ ​Innovations​ ​ដែល​បាន​គាំទ្រ​ដល់​ពួកគេ​នៅពេល​នេះ​។​

​សូម​បញ្ជាក់​ថា​ ​ការប្រកួត​ប្រជែង​នៃ​កម្មវិធី​ ​Technovation​ ​ជា​ការប្រកួត​ប្រជែង​សហគ្រិនភាព​ ​និង​បច្ចេកវិទ្យា​សាកល​មួយ​ ​សម្រាប់​ក្មេងស្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​ ​១០​ ​ទៅ​ ​១៨ឆ្នាំ​។​ ​កម្មវិធី​នេះ​ ​ជំរុញ​ឱ្យ​ក្មេងស្រី​ ​នៅ​ទូទាំង​ពិភពលោក​ ​កំណត់​នូវ​បញ្ហា​របស់​សហគមន៍​បង្កើត​កម្មវិធី​ទូរសព្ទ​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​ ​និង​រៀបចំផែនការ​អាជីវកម្ម​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង