ក្ដៅ​ពេក​ ​នៅ​វៀតណាម​ ​មាន​ករណី​ស្លាប់​ដោយសារ​រលក​កម្ដៅ​

​វៀតណាម​ ​៖​ ​ដើមរដូវ​វស្សា​ ​ចាប់ផ្ដើម​ចូល​មកដល់​ហើយ​ ​តែរ​លក​កម្ដៅ​ ​ពុំ​ទាន់​ធ្លាក់ចុះ​នោះ​ទេ​ ​ដោយ​នៅ​វៀតណាម​ ​មនុស្សម្នាក់​បាន​ស្លាប់​ ​ដោយសារ​រលក​កម្ដៅ​លើស​ ​៤០​ ​អង្សា​រសេ​ ​។​ ​បើ​តាម​ ​www.hellokrupet.com​ ​លោក​ ​Vo​ ​Ta​ ​Tan​ ​វ័យ​ ​៥០ឆ្នាំ​ ​ដួលសន្លប់​នៅក្នុង​ចម្ការ​ ​១កន្លែង​ក្នុង​ខេត្ត​ ​Ha​ ​Tinh​ ​នៅពេល​លោក​ប្រមូល​ផល​សណ្ដែកដី​ជាមួយ​ប្រពន្ធ​។​ ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ ​ដោយ​អាការៈ​គ្មាន​ជីពចរ​ ​ស្បែក​ស្ងួត​ ​និង​សីតុណ្ហភាព​ក្នុង​ខ្លួន​ ​៤១​ ​អង្សា​រសេ​ ​។​

ប្រធាន​នាយកដ្ឋាន​សង្រ្គោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​ស្រុក​ ​Loc​ ​Ha​ ​បញ្ជាក់​ថា​ ​អ្នកជំងឺ​បាន​ស្លាប់​ ​មុន​មកដល់​មន្ទីរពេទ្យ​ ​។​ ​ការពិនិត្យ​បញ្ជាក់​ថា​ ​អ្នកជំងឺ​ស្លាប់​ដោយសារ​ការ​ឡើង​កម្ដៅ​ ​។​ ​លោក​ណែនាំ​ឱ្យ​ពលរដ្ឋ​ចៀសវាង​ចេញក្រៅ​ ​ពី​ម៉ោង​ ​១១ព្រឹក​ ​និង​ ​៣​:​៣០​ ​រសៀល​ ​ហើយ​បើ​ចេញក្រៅ​ ​ចាំបាច់​ស្លៀកពាក់​ខោអាវ​ឱ្យ​ជិត​ខ្លួន​ ​និង​ពាក់​ម៉ាស់​។​

​ចាប់តាំងពី​ចុង​សប្ដាហ៍​មុន​ ​តំបន់​ជាច្រើន​របស់​វៀតណាម​ ​កំពុង​ជួប​កម្ដៅ​ក្ដៅ​ខ្លាំង​ខុសពី​ធម្មតា​ ​ដោយ​ក្រុង​ហាណូយ​ ​និង​ហូជីមិញ​ ​ជួប​ទាំង​កម្ដៅ​ខ្លាំង​ ​និង​ការ​ឡើង​កាំរស្មី​ ​UV​ ​ដល់កម្រិត​ព្រមាន​ ​។​ ​មជ្ឈមណ្ឌល​ជាតិ​ព្យាករ​ឧតុនិយម​វៀតណាម​ ​បញ្ជាក់​ថា​ ​រលក​កម្ដៅ​នេះ​ ​ដោយសារ​ការ​វិវត្ត​សម្ពាធ​ទាប​ពី​ខាងលិច​ ​៕​

 

You can share this !

Loading...
អត្ថបទទាក់ទង