កំណើន​អ្នកផឹក​ស្រា​ ​កើនឡើង​ ​៧០​%​ ​ពិសេស​នៅ​អាស៊ី​

 បរទេស​៖​ ​មិនមែន​តែ​នៅ​ស្រុកខ្មែរ​ទេ​ ​អត្រា​អ្នកផឹក​ស្រា​-​ស្រា​បៀរ​ ​ទូទាំង​ពិភពលោក​ ​កើនឡើង​ដល់ទៅ​ ​៧០​%​ ​ហើយ​នៅ​អាស៊ី​ ​ផឹក​កាន់តែ​ច្រើនជាង​មុន​ ​ប៉ុន្តែ​នៅ​អឺរ៉ុប​ ​បែរជា​ផឹក​កាន់តែ​តិច​ជាង​មុន​ ​។​
​យោង​តាម​ ​www.hellokrupet.com​ ​ការ​រក​ឃើញ​នេះ​ ​គឺ​តាមរយៈ​ការសិក្សា​ ​ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ​ ​Medical​ ​News​ ​Today​ ​ដោយ​អ្នកស្រាវជ្រាវ​ ​ព្រមាន​ពី​គ្រោះថ្នាក់​ដោយសារ​ផឹកស្រា​កាន់តែ​ច្រើនឡើង​ ​និង​អំពាវនាវ​ឱ្យ​រៀបចំ​គោលនយោបាយ​ជាចាំបាច់​ ​ដើម្បី​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ ​។​
​ការសិក្សា​នេះ​ ​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវចិត្ត​ ​និង​សារធាតុ​ញៀន​របស់​កាណាដា​ ​សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ ​Technische​ ​Universitat​ ​Dresden​ ​របស់​អាល្លឺម៉ង់​ ​។​ ​អ្នកស្រាវជ្រាវ​ ​បាន​វិភាគ​លើ​និន្នាការ​ផឹកស្រា​ ​នៅ​ប្រទេស​ចំនួន​ ​១៨៩​ ​ពីឆ្នាំ១៩៩០​-​២០១៧​ ​និង​ប៉ាន់ស្មាន​អត្រា​នេះ​ ​ទៅ​ឆ្នាំ២០៣០​ ​ខាងមុខ​ ​។​


​នៅ​ឆ្នាំ​ ​១៩៩០​ ​ចំនួន​ស្រា​ ​ដែល​មនុស្ស​ផឹក​ក្នុង​មួយឆ្នាំ​ ​មានត្រឹមតែ​ ​២០.៩៩៩លាន​លីត្រ​ ​ប៉ុន្តែ​ឆ្នាំ​ ​២០១៧​ ​កើនឡើង​ដល់ទៅ​ ​៣៥.៦៧៦​ ​លាន​លីត្រ​ ​។​
​មុន​ឆ្នាំ១៩៩០​ ​ការ​ផឹកស្រា​ច្រើន​ ​មានតែ​នៅក្នុង​ប្រទេស​ចំណូល​ខ្ពស់​ ​ដូចជា​ ​សហភាព​អឺរ៉ុប​ ​ប៉ុន្ដែ​និន្នាការ​នេះ​ ​បាន​ផ្លាស់ប្ដូរ​ ​ដោយ​វា​បាន​កើតមាន​នៅក្នុង​ប្រទេស​មាន​ចំណូល​មធ្យម​វិញ​ ​ដូចជា​ ​ចិន​ ​ឥណ្ឌា​ ​វៀតណាម​ ​និង​តំបន់​អាស៊ី​អាគ្នេយ៍​។​ ​នៅ​អឺរ៉ុប​ ​មនុស្សចាស់​ផឹកស្រា​ ​ថយ​ចុះ​ ​១២​%​ ​ពី​ ​១១,២​ ​លីត្រ​/​ឆ្នាំ​ ​នៅ​ឆ្នាំ​ ​២០១០​ ​មក​នៅ​ត្រឹម​ ​៩,៨​ ​លីត្រ​/​ឆ្នាំ​ ​នៅ​ឆ្នាំ​ ​២០១៧​។​ ​ចំណែក​នៅ​អាស៊ី​អាគ្នេយ៍​វិញ​ ​កើនឡើង​ ​៣៤​%​ ​គឺ​ពី​ ​៣,៥​ ​លីត្រ​/​ឆ្នាំ​ ​នៅ​ឆ្នាំ​ ​២០១០​ ​ទៅ​ ​៤,៧​ ​លីត្រ​/​ឆ្នាំ​ ​នៅ​ឆ្នាំ​ ​២០១៧​។


​អ្នកស្រាវជ្រាវ​ ​ប៉ាន់ស្មាន​ថា​ ​ការ​ផឹកស្រា​ក្នុង​មួយឆ្នាំ​ ​នៅ​ទូទាំង​ពិភពលោក​ ​ទំនង​កើនឡើង​ពី​ ​៥,៩លីត្រ​ ​នៅ​ឆ្នាំ​ ​១៩៩០​ ​ទៅ​ ​៧,៦លីត្រ​ ​នៅ​ឆ្នាំ​ ​២០៣០​ ​ខណៈ​មនុស្ស​ពេញវ័យ​ ​២៣​%​ ​នឹង​ផឹកស្រា​យ៉ាងតិច​ ​១ដង​/​ខែ​ ​។​
​ជាមួយគ្នា​នេះ​ ​អ្នកស្រាវជ្រាវ​ ​ក៏​ព្រមាន​ថា​ ​ស្រា​នឹង​បន្ដ​ជា​កត្ដា​ហានិភ័យ​នាំមុខ​មួយ​ ​បង្ក​ជំងឺ​នៅពេល​ខាងមុខ​ ​ហើយ​គោលនយោបាយ​មានប្រសិទ្ធភាព​ ​ចាំបាច់​ត្រូវ​អនុវត្ត​នៅ​ប្រទេស​មាន​អត្រា​កើនឡើង​អ្នកផឹក​ស្រា​ ​៕​


​ប្រភព​៖​ ​https​:​/​/​hellokrupet.com​/​news​/​international​-​news​/​58019​/​



You can share this !

អត្ថបទទាក់ទង