កូរ៉េ​ ​កំពុង​សិក្សា​លើ​គម្រោង​ស្តារ​ផ្លូវជាតិ​លេខ៤៨​ ​ឡើងវិញ​ ​ត្រង់​ចំណុច​ផ្លូវបំបែក​ស្រែអំបិល​ ​ឆ្ពោះទៅ​ខេត្តកោះកុង​ ​

ភ្នំពេញ​៖​ ​កូរ៉េ​ ​បាន​កំពុង​សិក្សា​លើ​គ​ម្រោ​ង​សា្ត​រឡើ​ងនូវ​ផ្លូវជាតិ​លេខ៤៨​ ​ឆ្ពោះទៅ​កាន់​ខេត្តកោះកុង​ ​ក្រោយ​ទទួលរង​ការខូចខាត​ខ្លាំង​ ​ដើម្បី​ប្រជុំ​សម្រេច​ទៅលើ​បញ្ហា​ដែល​នៅ​សេសសល់​មួយចំនួន​ ​និង​ពិនិត្យ​ពិភាក្សា​លើ​របាយការណ៍​លើក​ទី​បួន​ ​របស់​ខ្លួន​ ​ក្នុង​ការសិក្សា​លម្អិត​ទៅលើ​ប្លង់​គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវ​មួយ​នេះ​។​

​លោក​ ​សូរ​ ​វ៉ិចទ័រ​ ​រដ្ឋលេខាធិការ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​និង​ជា​ប្រធាន​គ្រប់គ្រង​ ​និង​សម្របសម្រួល​ ​គម្រោង​ផ្លូវជាតិ​លេខ៤៨​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ទីប្រឹក្សា​បច្ចេកទេស​កូរ៉េ​ ​(​KCI​)​ ​ស្តី​ពី​ ​ទិដ្ឋភាព​បច្ចេកទេស​នៃ​ការសិក្សា​លម្អិត​គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ៤៨​ ​ដោយមាន​ការចូលរួម​ពី​ ​សមាជិក​សមាជិកា​គម្រោង​ ​ទីប្រឹក្សា​បច្ចេកទេស​កូរ៉េ​ ​(​KCI​)​ ​និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​។​

​កិច្ចប្រជុំ​នេះ​ ​មាន​គោលបំណង​ ​ដើម្បី​សម្រេច​ទៅលើ​បញ្ហា​ ​ដែល​នៅ​សេសសល់​មួយចំនួន​ ​កាលពី​កិច្ចប្រជុំ​លើក​មុន​ ​និង​បន្ត​ពិនិត្យ​ពិភាក្សា​លើ​របាយការណ៍​លើក​ទី​បួន​របស់​ក្រុមប្រឹក្សា​បច្ចេកទេស​កូរ៉េ​ ​ដែល​បាន​ធ្វើការ​សិក្សា​លម្អិត​ ​ទៅលើ​ប្លង់​គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ៤៨​។​ ​អង្គប្រជុំ​បាន​ធ្វើការ​ពិភាក្សា​ ​និង​ផ្តល់​យោបល់​ដល់​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​កូរ៉េ​ ​(​KCI​)​ ​ដើម្បី​ធ្វើការ​ពិនិត្យ​ឡើងវិញ​ ​និង​ធ្វើការ​កែតម្រូវ​ទៅលើ​ចំណុច​បច្ចេកទេស​មួយចំនួន​ ​ក្នុង​របាយការណ៍​ដែល​មិនទាន់​ឆ្លើយតបទៅនឹង​បទដ្ឋាន​បច្ចេកទេស​។​

​សូម​បញ្ជាក់​ថា​ ​ផ្លូវ​នេះ​ ​មាន​ប្រវែង​ ​១៥០គីឡូម៉ែត្រ​ ​ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​ទៅដល់​ទីរួមខេត្ត​កោះកុង​ ​ដែល​ទទួលរង​ការ​ ​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​ ​ការ​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់​ ​និង​កត្តា​ធម្ម​ជា​តិ​ផ្សេង​ៗ​ទៀត​ ​ហើយ​បច្ចុប្បន្ន​ ​ផ្លូវ​នេះ​ ​កំពុង​ស្ថិត​ក្នុង​គម្រោង​សិក្សា​លទ្ធភាព​ស្តារ​ ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ ​ក្រោម​ឥណទាន​ប្រាក់កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ​ ​(​EDCF​)​៕​

អត្ថបទ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង