កូរ៉េខាងជើង​ ​បាញ់​មី​ស៊ី​ល​ ​២គ្រាប់​ ​ក្រោយ​អាមេរិក​ ​រឹបអូស​នាវា​របស់​ខ្លួន​

​បរទេស​៖​ ​លោក​ ​គីម​ ​ជុង​អ៊ុន​ ​មេដឹកនាំ​កូរ៉េខាងជើង​ ​បាន​បញ្ជា​ឱ្យ​បាញ់​សាកល្បង​ ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ ​ចំនួន​ ​២គ្រាប់​ ​កាលពី​ថ្ងៃទី៩​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ដែល​ជា​ការសាកល្បង​ជា​លើក​ទី២​ ​ក្នុងរយៈពេល​ត្រឹមតែ​ ​១សប្ដាហ៍​ប៉ុណ្ណោះ​ ​។​ ​ការសាកល្បង​នេះ​ ​គឺ​បន្ទាប់ពី​សហរដ្ឋអាមេរិក​ ​បាន​រឹបអូស​នាវាដឹកទំនិញ​មួយ​គ្រឿង​របស់​កូរ៉េខាងជើង​ ​ខណៈ​ភាន​តានតឹង​ ​បាន​ផ្ទុះឡើង​សាជាថ្មី​រវាង​ប្រទេស​ទាំងពីរ​ ​។​

​លោក​ប្រធានាធិបតី​អាមេរិក​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​បង្ហាញ​ការ​មិន​សប្បាយចិត្ត​ចំពោះ​ទង្វើ​របស់​កូរ៉េខាងជើង​ ​ក៏ប៉ុន្តែ​លោក​ ​មិនបាន​ច្រានចោល​នូវ​ផែនការ​ក្នុង​ការចរចា​ ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ឡើយ​ ​។​
​ការ​បាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នេះ​ ​គឺ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋបាល​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​ដែល​មិន​យល់ព្រម​លើ​សំណើ​ក្នុង​ការ​ដក​ទណ្ឌកម្ម​ទាំងអស់​ ​ដែល​ខ្លួន​បាន​ដាក់លើ​កូរ៉េខាងជើង​ ​ក្នុង​ជំនួប​កំពូល​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​ ​នៅ​ទីក្រុង​ហាណូយ​ ​កាលពី​ខែកុម្ភៈ​ ​កន្លងទៅ​។​

​គួរ​រំឭក​ថា​ ​កាលពី​ថ្ងៃទី៤​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​កូរ៉េខាងជើង​ ​បាន​ធ្វើតេស្ត​សាកល្បង​ដោយ​ការ​បាញ់​គ្រាប់​មី​ស៊ី​ល​រយៈពេល​ចម្ងាយ​ខ្លី​ ​ទៅ​ក្នុង​សមុទ្រ​ភាគ​ខាងកើត​ ​ក្នុង​ល្បឿន​ ​៧០​ ​ទៅ​ ​២០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​។​ ​នេះ​ជា​ការ​បាញ់​សាកល្បង​សាជាថ្មី​ ​បន្ទាប់ពី​ក្រុង​ព្យុងយ៉ាង​ ​ផ្អាក​ការសាកល្បង​មី​ស៊ី​ល​ជិត​ ​២ឆ្នាំ​ ​ដោយ​ការសាកល្បង​ចុងក្រោយ​ ​ត្រូវ​បាន​ធ្វើឡើង​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ២០១៧​៕​

​ប្រភព​៖​ ​Reuters​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

អត្ថបទទាក់ទង