ករណី​ឧត្ដមសេនីយ៍​ត្រី​ ​ស្រេង​ ​សុខា​ ​អួត​ទ្រព្យសម្បត្តិ​ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​នៅ​ពុំ​ទាន់​ប្រកាស​លទ្ធផល​

​ភ្នំពេញ​៖​ ​អស់​ជាច្រើន​ខែ​មក​ហើយ​ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​ហៅ​កាត់​ថា​ ​ACU​ ​នៅ​ពុំ​ទាន់​ប្រកាស​លទ្ធផល​ករណី​ឧត្ដមសេនីយ៍​ត្រី​ ​ស្រេង​ ​សុខា​ ​ស្នងការ​រង​នគរបាល​ខេត្ត​កណ្ដាល​ ​ដែល​អួត​ ​និង​បង្ហាញ​ពី​ទ្រព្យសម្បត្តិ​យ៉ាង​សន្ធឹក​សន្ធាប់​នៅឡើយ​នោះ​ទេ​ ​។​



​អង្គភាព​ ​ACU​ ​ធ្លាប់​បាន​ប្រកាស​ថា​ ​”​ករណី​លោកស្នងការ​រង​ ​ឧត្ដមសេនីយ៍​ ​ស្រេង​ ​សុខា​ ​ក្រុមការងារ​ស៊ើបអង្កេត​ ​អាច​នឹង​ធ្វើការ​សន្និដ្ឋាន​នៅ​ដំណាច់ខែ​មេសា​ ​ឆ្នាំ២០១៩​”​ ​។​ ​ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​ ​នៅ​ពុំ​ទាន់​ឃើញ​ ​ACU​ ​ប្រកាស​លទ្ធផល​រឿង​លោក​ ​ស្រេង​ ​សុខា​ ​នៅឡើយ​ទេ​ ​។​

​មជ្ឈដ្ឋាន​ជាច្រើន​ ​កំពុង​រង់ចាំ​លទ្ធផល​ ​ថា​តើ​ឧត្ដមសេនីយ៍​ត្រី​ ​ស្រេង​ ​សុខា​ ​នឹង​ត្រូវ​អង្គភាព​ ​ACU​ ​បើក​ការស៊ើបអង្កេត​ ​ដែរ​ឬទេ​?​

​ក្នុងករណី​ ​ACU​ ​បើក​ការស៊ើបអង្កេត​ ​មានន័យថា​ ​លោក​ស្រេង​ ​សុខា​ ​មាន​តម្រុយ​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​ ​ដែល​នឹង​បន្ត​ការស្រាវជ្រាវ​ទៀត​ ​។​ ​ប៉ុន្តែ​ប្រសិនបើ​ ​រក​ឃើញថា​ ​ករណី​លោក​ស្រេង​ ​សុខា​ ​គ្មាន​តម្រុយ​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​ទេ​ ​ACU​ ​អាច​នឹង​មិន​បើក​ការស៊ើបអង្កេត​ឡើយ​ ​។​



​Click​ ​News​ ​មិន​អាច​សុំ​ការអធិប្បាយ​ពី​លោក​ទេស​រដ្ឋមន្រ្តី​ ​ឱម​ ​យិន​ទៀង​ ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទេ​លើ​ករណីនេះ​ ​ដោយសារ​ទាក់ទង​ពុំ​បាន​ ​។​

​គួរ​បញ្ជាក់​ថា​ ​រយៈពេល​ចុងក្រោយ​នេះ​ ​ឃើញថា​ ​មាន​មន្ត្រី​ជាច្រើន​រូប​មក​ហើយ​ ​ដែល​បាន​អួត​បង្ហាញ​ពី​ទ្រព្យសម្បត្តិ​ជា​សាធារណៈ​ ​ដែលគេ​សង្ស័យ​ថា​ ​អាច​កើត​ចេញពី​ការប្រព្រឹត្ត​អំពើពុករលួយ​ ​មាន​ជាអាទិ៍​ ​ឧត្ដមសេនីយ៍​ត្រី​ ​គឹម​ ​រស្មី​ ​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ ​ដែល​ត្រូវ​បាន​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ប្រើ​អភិក្រម​ទី៥​ ​”​វះកាត់​”​ ​។​

​បន្ទាប់មក​ ​មាន​អភិបាលរងខេត្ត​ព្រះសីហនុ២រូប​ ​ដែល​ពលរដ្ឋ​ក្តៅក្រហាយ​ជាយូរមកហើយ​ ​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី​ក្នុង​ខេត្ត​ដ៏​មាន​សក្តា​នុ​ពល​មួយ​នេះ​ ​ក៏​ត្រូវ​បាន​សម្តេច​តេជោ​ ​ដកចេញ​ពី​តំណែង​ផង​ដែរ​ ​៕​

អត្ថបទ ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង